បន្ទាយមានជ័យ៖ “កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញវត្ថុក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវិដ19″ជាប្រធានបទក្នុងពិធីសិក្ខាសាលាស្តីពីវិស័យធនាគារនិងហិរញវត្ថុនៅកម្ពុជា។ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីអស់លោកលោកស្រីជាប្រធានមន្ទីរស្ថាប័ណពាក់ព័ន្ធនិងខាងមេក្រូហិរញវត្ថុនានាប្រមាណជា១០០នាក់។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យ គឺខេត្តមួយជាប់ព្រំដែនកម្ពុជា.ថៃ នៅពេលជំងឺឆ្លងកូវីដ១៩បានរាតត្បាតនៅតាមបណ្តាប្រទេសទូរទាំងពិភណលោក និងជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា បានដាក់វិធានការបង្កានិងទប់ស្កាត់កូវីដ១៩។

ឯកឧត្តមបានបន្តទៀតថានៅពេលដែលប្រទេសថៃប្រកាសគ្រាអាសន្នទប់ស្កាត់វីរូសកូរូណារឺកូវីដ១៩ ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យបានត្រៀមបម្រុងមណ្ឌលសំចត(ចិត្តាឡីស័ក)តាមបណ្តាស្រុក.ក្រុងសម្រាប់ពិនិត្យព្យាបាលកូវីដ១៩ហើយបានចូលរួមការដឹកជញ្ជូនដោយរថយន្តអគ្គបញ្ជាការកងទ័ពជើងគោក។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖សិក្ខាសាលាផ្សព្វផ្សាយស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលបង្ហាញពីការខិតខំប្រឹងប្រែងនិងការញគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការរក្សាអោយបាននូវសុខសន្តិភាពដែលជាផលប្រយោជរួមរបស់យើងទាំងអស់គ្នា។

ឯកឧត្តមបានបញ្ជាក់ថា៖តួនាទីធនាគារជាតិនៃកម្ពុជាក្នុងការកំណត់គោលនយោបាយគាំពារនិងលើកទឹកចិត្តគ្រឹៈស្ថានធនាគារនិងរិញ្ញវត្ថុដែលមានអាជ្ញាបណ្ណ អោយពង្រីកប្រតិបត្តិការអោយកាន់តែទូលំទូលាយនិងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា៖បច្ចុប្បន្នវិស័យធនាគារនិងហិរញ្ញវត្ថុមានស្ថានភាពប្រក្រតី ក្រោយពេលដែលធនាគាជាតិកម្ពុជា បានដាក់ចេញនូវវិធានការបន្តបន្ទាប់ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារនិងជួយសម្រាលបន្ទុកអតិថិជនពីផលប៉ះពាល់និងការរីករាលដាលរបស់វីរូសកូវីដ១៩៕