កំពង់ស្ពឺ៖  ក្រោមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយធ្វើយ៉ាងណាឱ្យអ្នកទទួលបានដោយស្ងប់អារម្មណ៍ គឺការដោះស្រាយដោយឲ្យពួកគាត់ទាំងពីរនាក់ ជាអតីតប្ដីប្រពន្ធថែមទាំងមានចំណងអាពាហ៍ពិពាហ៍កូនប្រុស ទទួលបានយុត្តិធម៌ដោយក្តីពេញចិត្តទាំងសងខាង លើបញ្ហាដីធ្លីក្រុមហ៊ុនរបស់ខ្លួន ដែលធ្វើឲ្យពួកគាត់បែកបាក់គ្នារយៈពេលជាង ៥ ឆ្នាំលើជម្លោះដីធ្លីប្រមាណជាង ១១០០ហិកតា។

ហើយឥឡូវនេះធ្វើឲ្យពួកគាត់ជាប្ដីប្រពន្ធនេះល្អប្រសើរឡើងវិញ ក្រោយពីទទួលបាននូវការដោះស្រាយប្រកបដោយសុភវិនិច្ឆ័យ ឯកឧត្តម ដួង តារា មានប្រសាសន៍បែបនេះគ្រាដែលឯកឧត្តមអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលដោះស្រាយបញ្ចប់វិវាទដីធ្លីទំហំប្រមាណ ១១០០ហិកតាស្ថិតនៅក្នុងភូមិទឹកល្អក ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងលោក RIANER MARIA Wollny តំណាងក្រុមហ៊ុនដែលតាជាប់ប៊ែលយូត្រេឌីង ខូអិលធីឌី និងលោកស្រី នួន ច័ន្ទមករា ក្រោមគោល ការណ៍ឈ្នះឈ្នះរបស់  រដ្ឋាភិបាលកម្ពុជា ធ្វើឲ្យពួកគាត់ទាំងពីរនាក់ មានការពេញចិត្តពេញថ្លើម ទទួលយកដោយរីករាយ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺមានប្រសាសន៍ថា÷ ឯកឧត្តមសូមថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តលោក RIANER និង លោកស្រី នួន ច័ន្ទមករា អតីតប្ដីប្រពន្ធ និងគ្នា ដែលបានយកផ្លូវច្បាប់មកតទល់គ្នា ដើម្បីបញ្ចប់វិវាទ មិនបង្កភាពលំបាកទៅដល់អាជ្ញាធរពាក់ព័ន្ធទៀតឡើយ។ ហើយព្រមទទួល ដោយក្តីពេញចិត្ត ទាំងសង្ខាង។ ហើយឯកឧត្តមបានបន្តទៀតថា ឯកឧត្តម មានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន រស់នៅប្រកបដោយយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក រស់នៅ ដោយមាមការខិតខំអភិវឌ្ឍសង្គមគ្រួសារឲ្យកាន់តែមានភាពរីកចំរើនដូច្នេះ។

លោកRIANER បានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអរគុណចំពោះអាជ្ញាធរខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតដែលបានខិតខំស្វែងរករកយុត្តិធម៌តាមផ្លូវច្បាប់ ជូនពួកគាត់ ដើម្បីឲ្យពួកគាត់ទាំងសងខាងទទួលបានយុត្តិធម៌ និងមានទឹកចិត្តសប្បាយរីករាយផងដែរ៕វ