ខេត្តកំពង់ស្ពឺ៖ កម្លាំងសហការរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺបង្ក្រាបរោងម៉ាស៊ីនអាឈើខុសច្បាប់មួយគ្រឿងជំនួសលោក មុន្នីនាថ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ដទៀតហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ចំរើន,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ម្រាល និងកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកបសេដ្ឋបានសហការជាមួុយការិយាឆល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២0២0បានចុះទៅត្រួតពិនិត្យទីតាំងអារឈើខុសច្បាប់មួយកន្លែងជំនួសលោកមុន្នីនាថព្រោះគាត់មើលមិនឃើញបទល្មើសទាំអសនេះទេ ឬឃើញហើយធ្វើមើលមិនឃើញ ព្រោះលោកមុន្នីនាថជាជំនាញនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបសេដ្ឋនេះស្រាប់។គេមិនដែលឃើញលោកបង្ក្រាបម្ដងណាទេ។ម្យាងវិញទៀតរោងម៉ាស៊ីនអាឈើនៅស្រុកបសេដ្ឋសំបូរជាងគេទូទាំងខេត្តកំពង់ស្ពឺ។

បើនិយាយអំពីលោកនាយខ័ណ្ណរដ្ឋបាលព្រៃឈើកំពង់ស្ពឺវិញស្ងាត់អោយឈឹងតែម្ដង។បណ្ដោយអោយលោកហ៊ុល ម៉ារ៉ាជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បើកភ្លើងខៀវអោយក្រុមឈ្មួញដឹកបទល្មើសព្រៃឈើចេញបានយ៉ាងរលូន។ហើយបទល្មើសទាំងអស់បើកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមិនបង្ក្រាបទេ ឬកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចមិនបង្ក្រាបបទល្មើសព្រៃឈើកើតមានយ៉ាងអនាថិបតេយ្យបំផុតនៅខេត្តកំពង់ស្ពឺ។ហើយរោងម៉ាស៊ីន​អាឈើខុសច្បាប់មួយកន្លែងដែលកម្លំងសហការបង្ក្រាបនេះម្ចាស់ឈ្មោះពៅ ទូចភេទស្រី អាយុ41ឆ្នាំ មានទីលំនៅភូមិឃ្លីថ្មី ឃំុពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ដែលសម្ភារៈរឹបអូសបានរួមមាន៖

ឈើមូលចំនួន22កំណាត់ ឈើក្ដាអាររួចចំនួន2ម៉ែត្រគូប ដឹកដោយគោយន្តចេញពីកន្លែងកើតហេតុ។លទ្ធផលខាងលើនេះ.  កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើកិច្ចសន្យាបញ្ឍប់មិនអោយប្រព្រឹត្តមុខរបរខុសច្បាប់នេះតទៅទៀត។