ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ ៦ នាក់ស្រីម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវកម្លាំងការិយា​ល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោចែម ផានិតក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីអូត ស៊ីវុត្ថាស្នងការនគរបាលខេត្តបញ្ជាឱ្យតាមប្រមាញ់ជាយូរខែទើបចាប់ខ្លួនបាន។

ជនសង្ស័យ៣នាក់ស្រីម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ២៣និង ៤០ នាទីយប់ថ្ងៃទី២៤​ឧសភា នៅចំណុចភូមិកាតូត/ឃុំកំភុន/ស្រុកសេសាន/ខេត្តស្ទឹងត្រែង។ចំណែកជនសង្ស័យ ៣ នាក់ទៀតត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ៧ និង 00 នាទីព្រឹកថ្ងៃនិងនៅព្រឹកថ្ងៃទី ២៥ខែឧសភាឆ្នាំ ២០២០ នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល/សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ទោចែម ផានិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា:ជនសង្ស័យទាំង ៦នាក់មាន-១ឈ្មោះ​​ខេន សុផានិត ភេទប្រុស អាយុ ៣០ ឆ្នាំ (ប្តី)ជនជាតិខ្មែរ មុខរបរកសិករ ២-ឈ្មោះនូវ ណានភេទស្រី អាយុ ៣០ ឆ្នាំ(ប្រពន្ធ)ជនជាតិខ្មែរមុខរបរកសិករ៣-ឈ្មោះរឿនសុជាតិភេទប្រុសអាយុ ២៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិករជនសង្ស័យទាំង ៣ នាក់រស់នៅភូមិកាតូត/ឃុំកំភុន/ស្រុកសេសាន/ខេត្តស្ទឹងត្រែង។៤-ឈ្មោះថៃ ចិត្រា( ខ្លឹង)ភេទប្រុសប្រុសអាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ៥-ឈ្មោះឆាំ ពៅភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ៦-ឈ្មោះកង វណ្ណឌីភេទប្រុសអាយុ ៣៨ ឆ្នាំជនជាតិខ្មែរមុខរបរកសិករជនសង្ស័យទាំងបីនេះរស់នៅភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។

លោកវិរៈសេនីយ៏ទោបន្តថា:ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង ៦ នាក់នេះ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីអូតសុីវុត្ថាស្នងការនគរបាលខេត្តឲ្យតាមប្រមាញ់ ជាយូរមកហើយទើបឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់នៅភូមិកាតូតដកហូតកាំភ្លើងច្នៃមួយដើម ជញ្ជីងថ្លឹងមួយរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៣ កញ្ចប់ ២កញ្ចប់ធំនិង១កញ្ចប់តូចស្មើរនឹង៨០,៦៣ក្រាម។

លោកវរសេនីយ៍ទោបានបន្តថា:ផ្អែកតាមចម្លើយសារភាពរបស់រឿនសុជាតិនៅព្រឹកថ្ងៃទី ២៥សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ៣ នាក់បន្ថែមទៀតដែលមានឈ្មោះចិត្រា ឈ្មោះឆាំ ពៅនិងឈ្មោះកង វ៉ាន់ឌីដកហូតកាំភ្លើងច្នៃមួយដើមជញ្ជីងថ្លឹង១ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៤ កញ្ចប់បន្ថែមទៀតស្មើនឹង២៤,៩៦និងបាននាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។ ជនសង្ស័យទាំង ៦ នាក់៣នាក់ជាអ្នកជួញដូរនិង ៣ នាក់ជាអ្នកប្រើប្រាស់ធ្វើតេស្តទឹកនោមរកឃើញថាពិតជាមានសារធាតុញៀនពិតប្រាកដមែន។គ្រៀងញៀនត្រូវបានធ្វើតេស្តបឋមរកឃើញថាពិតជាមានសារធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្នវត្ថុតាងគ្រឿងញៀនដែលមានទម្ងន់សរុប ១០៥,៨៩ក្រាម(ជាងមួយខាំ )រួមជាមួយសម្ភារៈមួយចំនួននិងជនសង្ស័យ៦នាក់ស្រីម្នាក់កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ២៦ ឧសភានេះ ដើម្បីចាត់ការតាមនីតិវិធី៕