ខេត្តកណ្ដាល ៖ កើតហេតុនៅថ្ងៃ ចន្ទ័៤ កើត ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ៥ នាទី នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ត កណ្តាល ។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង ខាងលើមាន ម៉ូតូម៉ាកសុីរូស ពណ៌ ខៀវ + ស + ខ្មៅ ពាក់ស្លាកលេខ ខ.1091 ក.ធ 1 មានកញ្ចក់ បើកបរដោយឈ្មោះ យូ.នី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ លក់សាច់គោ នៅខេត្តកំពត មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព គ្មានរបួស បើកបរមានទិសដៅពី ត្បូង ទៅ ជើង ជ្រៃធំ តាខ្មៅ មានឌុបអ្នករួមដំណើរ ១ នាក់ ឈ្មោះ ស្លេះ.អំា មី ណាស់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ត្រូវជាប្រពន្ធ អត់ពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ ។

ការសន្និដ្ឋានបឋម ករណីនេះបង្កឡើងដោយ ការធ្វេសប្រហែសខ្លួនឯង ប្តីអ្នកបើកម៉ូតូ ប្រពន្ធ អ្នកអង្គុយពីក្រោយ លុះបើកទៅដល់ចំណុចកើតហេតុ ស្រាប់តែសំពត់របស់ប្រពន្ធ បានស្រូបចូលមីញ៉ុងម៉ូតូ ធ្លាក់ ប្រពន្ធបោកក្បាលទៅលើផ្លូវជាតិស្លាប់ភ្លាមតែម្តង ។

ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕