ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយ អភិបាលខណ្ឌទាំង១៤ បានយកចិត្តទុកដាក់ពីបញ្ហាការកក់ស្ទះ តាមដងផ្លូវ បានអោយកម្លាំងចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ពុំអោយរំលោភលើចិញ្ជើមផ្លូវ លើស១ភាគ៣នៃ ចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការភាពធ្វើដំណើរ។

ជាក់ស្ដែង សាសាលារាជធានីភ្នំពេញបានសាងសងចំណតរថយន្តក្រោមដី សួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿងរួចរាល់ ១០០% និងដាក់អោយប្រើប្រាស់ហើយ ដើម្បីកាត់បន្ថយការចតរថយន្តលើចិញ្ជើមផ្លូវបង្កការកក់ស្ទះផ្លូវសាធារណៈពេលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។

សូមបញ្ជាក់ផងដែរលក្ខណៈពិសេស  ចំណតរថយន្តក្រោមដី ត្រូវបាន បំពា ក់  នូវ បច្ចេកវិទ្យា ទំនើប និង សុវត្ថិភាព ស្តង់ដារ ខ្ពស់ ១០ ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធ កាមេរ៉ា សុវត្ថិភាព ប្រព័ន្ធ សេន ស័ រសម្រាប់ចំណតឡាន ប្រព័ន្ធ អគ្គីភ័យ ជណ្តើរយន្ត ជនពិការ ប្រព័ន្ធ ប្រកាសអាសន្ន ស្លាកសញ្ញា LED សំរាប់ សំគាល់ ទីតាំង ចត និងគំនូសសញ្ញា ប៉ុ ស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹក ទូទៅ និង បន្ទប់ទឹក ជនពិការ ប្រព័ន្ធ បឺត ផ្សែងរថយន្ត និង ពេល ផ្សែង ពេល មាន អគ្គីភ័យ និង ប្រព័ន្ធ បូមទឹក ទំនើបកម្ម ជាដើម។

ក្នុងនោះដែរ ចំណតក្រោមដីសាងសង់ឡើងគោលបំណងកាត់បន្ថយ ការប្រើប្រាស់ ចិញ្ចើមផ្លូវ និង ទ្រូងផ្លូវ សាធារណៈ ដើម្បី ចត រថយន្ត និង សម្រួល ដល់ ការកកស្ទះ ចរាចរណ៍ និង ធ្វើ ឲ្យមាន ស ណ្តា ប់ ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។

បច្ចុប្បន្ន សាលា រាជធានី ភ្នំពេញសហការ ជាមួយ ក្រុមហ៊ុន  OCIC បាន នឹង កំពុង ខិតខំសាងសង ចំណត យានយន្ត ក្រោម ដី សរុប ចំនួន ៤ កន្លែង ហើយពេលនេះ សម្រេចបាន ២ កន្លែង ហើយ ៖ ទី១ នៅក្រោម សួនច្បារ ចន្លោះ វិមាន កាណាឌីយ៉ា និង អា គារ វ ឌ្ឈ នៈ កា ពី តា ល់ ឆ្ពោះទៅកាន់ ផ្សារ រាត្រី មាត់ទន្លេ ។ ទី ២ នៅក្រោម សួនច្បារ មិត្តភាព កម្ពុជា-ថៃ ត្រង់ចំណុច ខា ងលិច វត្តភ្នំ ចន្លោះ ស្ថានទូត អាមេរិក និង ក្រសួង សេដ្ឋកិច្ច។ ចំពោះ ២កន្លែង ផ្សេងទៀត ក៏ គ្រោង នឹង បញ្ច ប់ កា រសាងសង ក្នុងពេល ឆាប់ៗ ខាងមុខ។

គួរំលឹកផងដែរ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារ បន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នាទីស្ដីការគណៈរដ្ឋមន្ត្រី ថា បច្ចុប្បន្ននៅភ្នំពេញមានពលរដ្ឋប្រមាណ៣លាននាក់រស់នៅ និងឆ្លង់កាត់ រីឯរថយន្តមានជាង៥០ម៉ឺនគ្រឿង និងម៉ូតូប្រមាណ២លានគ្រឿង ស្ទើរស្មើចំនួនមនុស្ស៕