កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញលេីកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព និងបន្តភារកិច្ចការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសេីរ។

ថ្លែងបែបនេះក្នុង ពិធី ប្រកាស ផ្ទេរ ភារកិច្ច តែងតាំង មុខតំណែង និង បំពាក់ ឋានន្តរស័ក្តិ ជូន មន្ត្រី នគរបាលជាតិ នៅ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម នាយ ឧ ត្ត ម សេនីយ៍ ប៉ែន វិបុល អគ្គ ស្នងការរង នគរបាលជាតិ និង ជា ប្រធាន នាយកដ្ឋាន បុគ្គលិក តំណាង ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ ដែលប្រារព្ធឡេីងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះ នៅសាលា ខេត្តកំពង់ចាម ។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានជម្រុញឲ្យកងកម្លាំងនគរបាលចូលរួមការពារ សុខសន្តិភាពដែលកំពុងមាននាពេលបច្ចប្បន្ន និងបន្តការពាររាជរដ្ឋាភិបាលស្របច្បាប់ក្រោមការបោះឆ្នោតរបស់ប្រជាជនកម្ពុជា ហេីយនាំបម្រេី ការពារ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។

ឯកឧត្តម នាយ ឧ ត្ត ម សេនីយ៍ ប៉ែន វិបុល អគ្គ ស្នងការរង នគរបាលជាតិ និង ជា ប្រធាន នាយកដ្ឋាន បុគ្គលិក បាន ពាំនាំ ប្រសាសន៍ ផ្តាំផ្ញើ សាកសួរ សុខទុក្ខ ពី សំណាក់ ឯកឧត្តម នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ និង បាន ផ្តាំផ្ញើរ ដល់ កងកម្លាំង នគរបាល ទាំងអស់ ត្រូវបាន រួមគ្នា ខិតខំ បំពេញការងារ ភារកិច្ច តាម ជំនាញ រៀងៗ ខ្លួន ពិសេស ត្រូវខិតខំ បម្រើ បងប្អូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ឱ្យបានល្អ ប្រសើរ ។

គូសបញ្ចាក់ផងដែរថា ការតែងតាំងនេះចំពោះ ថ្នាក់ ឧ ត្ត ម សេនីយ៍ ត្រី ០៥រូប ក្នុងនោះ មាន ខេត្តកំពង់ចាម ០៣រូប , ខេត្តប៉ៃលិន ០២រូប , ថ្នាក់ វ សេនីយ៍ ឯក ០៩រូប ក្នុងនោះ ខេត្តកំពង់ចាម ០ ៧រូប , ខេត្តប៉ៃលិន០២ រូប , ថ្នាក់ វរសេនីយ៍ទោ ៩៦រូបស្រី០៤រូប , ថ្នាក់ វរសេនីយ៍ត្រី ២៣៤រូប ស្រី១២រូប និង ប្រកាស តែងតាំង មុខតំណែង ថ្នាក់ ស្នងការរង ០៥រូប , នាយការិយាល័យ ០៤រូប , នាយរ រងការិយាល័យ ៣១រូប , អធិការរង ១៧រូប ផងដែរ ៕