ខេត្តស្ទឹងត្រែង:ដើម្បីឈានដល់ការលុបបំបាត់ ការចរាចរណ៍គ្រឿងញៀនគ្រប់ប្រភេទ អោយមានប្រសិទ្ធភាពនៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០នេះ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានក្រើនរំលឹកឲ្យអាជ្ញាធរពាក់ពន្ធ័មកពីខេត្តចំនួន០៥ នៅភាគឥសាន្តត្រូវបង្កើនកិច្ចសហការគ្នាបន្ថែមទៀត។

លោកនាយឧត្តមសេនីយ៍ មាស.វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា៖នៅតាមខេត្តនីមួយៗនៅតែមានការចរាចរណ៍ថ្នាំញៀនឆ្លងកាត់ នៅតែកើតមាននៅឡើយ ដូចជា ការជូញដូរ-ការរក្សារទុក-ការចែកចាយ-ការប្រើប្រាស់-ជាដើម។

លោកនាយឧត្តមសេនីយ៍បន្ថែមថា៖ដើម្បីចាត់វិធានការអនុវត្តច្បាប់មានប្រសិទ្ធភាពស្នើឲ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធរួមគ្នាបង្កើនការអប់រំផ្សព្វផ្សាយនៅតាមសាលារៀន ដល់មូលដ្ឋាន ឃុំសង្កាត់ឲ្យបានស៊ីជម្រៅប្រសើរជាងការបង្រ្កាបនិងកុំឲ្យប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះដោយសារគ្រឿងញៀន។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តមានប្រសាសន៍ថា៖យន្តការនេះ លេខាធិការដ្ឋានខេត្តបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំក្រុងស្រុកឃុំសង្កាត់និងបានផ្សព្វផ្សាយ យ៉ាងសកម្ម  និងជាពហុវិស័យ ដើម្បីធ្វើឱ្យភូមិ ឃុំ ស គ្មានគ្រឿងញៀ។

ហើយក្នុងយុទ្ធនាការ៦ខែកន្លងមកនេះសមត្ថកិច្ចបានប្រឹងប្រែងសហការគ្នាបង្ក្រាបឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ចូលទៅតុលាការផងដែរ។

លោកយង់ សុវឌ្ឍនាអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ក្នុងយុទ្ធនាការឆមាសទី១ឆ្នាំ២០២០សត្ថកិច្ចជំនាញបានផ្សាយអប់រំពីផលប៉ះពាល់ការគ្រោះថ្នាក់និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅតាមគ្រឹះស្ថានសិក្សាបានចំនួន១៣លើក   នៅតាមវេទិការសាធារណៈ១២០លើកនិងមានអ្នកចូលរួមជាង១៣ម៉ឺននាក់។

លោកអភិបាលរងអះអាងថា៖ការអនុវត្តច្បាប់ក្នុងរយៈពេល០៦ខែឆ្នាំ២០២០នេះសមត្ថកិច្ចជំនាញបង្ក្រាបបាន១៩ករណីឃាត់ខ្លួនជនសង្ស័យចំនួន៤០នាក់និងវត្ថុតាង ថ្នាំញៀនគ្រប់ប្រភេទមានទម្ងន់សរុប២៥៩.៨០៥ក្រាមនិងសម្ភារៈផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា៖បញ្ហាគ្រឿងញៀនខេត្តស្ទឹងត្រែង-ក្រចេះ-មណ្ឌលគីរី-តរនគីរី-ព្រះវិហារ-នៅតែមានបន្ទុកធ្ងន់នៅឡើយដោយសារតែភូមិសាស្ត្រខេត្តមានលក្ខណៈស្មុគស្មាញ ជាតំបន់ ព្រៃភ្នំ ទន្លេ និងមានច្រករបៀងច្រើននៅតាមព្រំដែន  (ផ្លូវគោកផ្លូវទឹក)ដែលអំណោយផលល្អសំរាប់ពួកឧក្រិដ្ឋជនចរាចរដឹកជញ្ជូននិងលួចលាក់នាំថ្នាំញៀនឆ្លងកាត់នៅឡើយ៕