ខេត្តស្វាយរៀង  ៖  ដោយមាន ការ រឹត បន្តឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក យ៉ាង តឹងរ៉ឹង  ប្រជាពលរដ្ឋ ខេត្ត ស្វាយ រៀង  ក៏បាន សម្រុក មក ធ្វើការ ផ្លាស់ប្ដូរ ផ្ទេរ កម្មសិទ្ធិ រថយន្តបន្ទាប់ពី  ប្រកាស ក្រសួង សាធារណៈ  និង ដឹកជញ្ជូន បញ្ចប់ ឱសានវាទ ផ្ទេរ កម្មសិទ្ធិ ពី ម្ចាស់ ដើម មក ឲ្យ អ្នកកាន់កាប់ ប្រើប្រាស់ ថ្មី ត្រឹម ថ្ងៃ ទី ៣០ ខែ មិថុនា  ឆ្នាំ ២០២០ ដើម្បី បញ្ចៀស កំហុស ឆ្គង ដោយ ប្រការ ណាមួយ ដែល ច្បាប់ បាន ហាម ឃាត់ ប្រើប្រាស់ យានយន្ត មិន ប្រក្រតី។

បើតាមមន្ត្រីការិយាល័យដឹកជញ្ជូន នៃ មន្ទីរ សាធារណការ  និង ដឹកជញ្ជូន ខេត្ត ស្វាយរៀង  បាន ឲ្យ ដឹង ថា នៅ ក្នុង មួយ រយៈពេល ដែល ក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ប្រកាស ឲ្យ  ម្ចាស់ យានយន្ត ថ្មី មក កាត់ឈ្មោះ ប្ដូរ សិទ្ធ ប្រើប្រាស់ រថយន្ត រវាង ម្ចាស់ ដើម  និង អ្នកថ្មី ហើយ បញ្ចប់ ត្រឹម ថ្ងៃ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ នេះ មាន ប្រជាពលរដ្ឋ ក្នុង ខេត្ត នៅ បន្ត មក ធ្វើការ ផ្លាស់ប្ដូរ ទទួល សិទ្ធ កាន់កាប់ ប្រើប្រាស់ រថយន្ត ថ្មី មានការ កើន ឡើង ច្រើន ខុស ពី ប៉ុន្មាន ថ្ងៃមុន។

ដោយលទ្ធផលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានត្រួតពិនិត្យត្រឹមថ្ងៃ១៥ដល់៣០មិថុនា២០២០នេះ និងផ្តល់ជូនវិញ្ញាបនបត្រ ដល់យានយន្ត សរុប ចំនួន ១,០២៨ គ្រឿង  ។

ប្រភពបន្តថា ច្បាប់ ផ្លាស់ប្ដូរ សិទ្ធ ប្រើប្រាស់ រថយន្ត មិន មាន កំណត់  និង បង្ខំ ឲ្យ ត្រូវតែ ប្តូរ នោះ ទេ តែ បើ ពលរដ្ឋ ទាំងអស់ គ្នា យល់ថា ច្បាប់ មាន អនុភាព កម្រិត ណា គួរ ទៅ ធ្វើ ការ ផ្លាស់ប្ដូរ យកឈ្មោះ ថ្មី មក ប្រើ ប្រាស់ផ្ទាល់ខ្លួន វា ល្អ ជាង។

សូមបញ្ជាក់ថាខេត្តស្វាយរៀង  ជា ខេត្ត ដែល រាជរដ្ឋាភិបាល បាន ផ្តល់ ប្រព័ន្ធ ផ្លូវ កៅស៊ូ ផ្លូវ បេតុង ផ្លូវ គ្រួស ក្រហម និង ផ្លូវ ខ្សាច់ ភ្នំ ពាសពេញ ស្រុក ក្រុង ទាំង ៨ រហូតមកដល់ បច្ចុប្បន្ន  ពលរដ្ឋ  បាន ប្រើប្រាស់ ផ្លូវ នៅ គ្រប់ តំបន់ ខណះអត្រាគ្រោះថ្នាក់ដោយចរាចរណ៍ មានការ កើន ឡើង គួរ ព្រួយបារម្ភ ខណៈ ដែល អ្នក ប្រើ ប្រាស់ ផ្លូវ ផ្គើន  មិន គោរព ច្បាប់ ចរាចរណ៍ ផ្លូវគោក ក្នុង ការ បើកបរ  ទើប បណ្ដាលឲ្យមាន គ្រោះថ្នាក់ កើត ឡើង បែបនេះ ។