ភ្នំពេញ:អគ្គីភ័យបានឆាបឆេះផ្ទះល្វែងនៅជាន់ឡៅតឿហ៊ុយផ្សែងខ្មួរខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងសមត្ថកិច្ចក៏ដូចជារថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ជាច្រើនគ្រឿង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២នឹង៣០ នាទីរសៀលថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២០ស្ថិតនៅចំណុចផ្ទះល្វែងជាន់ឡៅតឿផ្លូវបេតុង ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់ផ្ទះបានចេញទៅធ្វើការបាត់ដោយទុកកូនតូចៗ២នាក់អោយនៅចាំផ្ទះ នៅវេលាកើតហេតុគេបានឃើញផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុខាងលើក៏ស្រែកហៅអ្នកជិតខាងអោយមកជួយមើលនឹងបើកទ្វារចូលទៅមានផ្សែងខ្មួរខ្មាញ់និងបាននាំក្មេងតូចៗ២នាក់ចេញមកក្រៅហើយបាននាំគ្នាយកទុយោទឹកនឹងបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់នឹងធ្វើការរាយការណ៍ទៅកម្លាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យឱ្យចុះមកជួយអន្តរាគមន៍។ ក្រោយមករថយន្តពន្លត់អគ្គីភ័យនិងកម្លាំងអន្តរាគមន៍បង្ការនិងពន្លត់អគ្គីភ័យបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការបាញ់ពន្លត់អោយរលត់ទៅវិញជាស្ថារពរ មិនអោយរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។

អគ្គីភ័យនេះដែរសមត្ថកិច្ចបានសន្និដ្ឋានជាបណ្ដោះអាសន្នថាអគ្គីភ័យឆាបឆេះខាងលើនេះបណ្ដាលមកពីទុស្សេម៉ាសុីនត្រជាក់ធ្លាក់ភ្លើងលើពូកទើបបណ្ដាលអោយឆាបឆេះតែម្ដង ហើយរថយពន្លត់អគ្គីភ័យចេញជួយអន្តរាគម ន៍ចំនួន ៤ គ្រឿងប្រើប្រាស់ទឹកអស់ទាំងបួនគ្រឿងធ្វើការបាញ់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ៣នឹង៣០ នាទីថ្ងៃខែដដែលហើយក្នុងហេតុការគ្រោះអគ្គីភ័យខាងលើនេះដែរមិនបណ្ដាលឱ្យរាលដាលទៅដល់ផ្ទះអ្នកជិតខាងនិងមិនបង្កឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះទេគ្រាន់តែខូចខាតទ្រព្យសម្បត្តិ។