រាជធានីភ្នំពេញ៖ រថយន្ត ដឹកឥដ្ឋ មួយគ្រឿង បានបើកក្នុងល្បឿនលឿន  ផ្លូវកោងក៍បានជ្រុលចង្កូតឡើង សួនច្បារ ខណ្ឌចែកទ្រូង ផ្លូវជាតិលេខ ៦ហើយ បុករះបណ្តាលអោយបាក់រលើងដើមជ្រៃក្រឹម ជាច្រើនដើមនិងបុករលើងបង្គោលភ្លើងគោមបំភ្លឺផ្លូវមួយដើមរថយន្តបែកកង់ទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោងបប្រមាណ១២និង៣០នាទី ថ្ងៃត្រង់ទី៣០ខែមិថុនា ឆ្នាំ ២០២០ នៅតាមបណ្តោយ ផ្លូវជាតិលេខ ៦មុខ វត្ត សូរិយា ពោធិ៍មាស ហៅវត្តក្តីចាស់ ក្នុង ភូមិ ក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្ត ដែល ជួបគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋពាក់លេខ ភ្នំពេញ៣C.០៤០៥ បើកបរ ដោយឈ្មោះ អូន វាសនា ភេទប្រុសអាយុ ២៥ឆ្នាំ ស្នាក់នៅឡឥដ្ឋនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ខាងលើ បានធ្វើដំណើរ ក្នុងទិសដៅពី ត្បូងទៅជើង (ចេញពីរាជធានីភ្នំពេញ)ក្នុងល្បឿនលឿន។ នៅពេល មកដល់ចំណុច កើតហេតុ ដែលជាផ្លូវកោង ស្រាប់តែ រថយន្ត ក៍បានជ្រុលចង្កូតឡើង សួន ច្បារខណ្ឌ ចែកទ្រូងផ្លូវ ហើយ បុករះតែម្តង ។

តាមសាក្សីបានអោយដឹងទៀតថា នៅពេលឡើង សួន គេឃើញ រថយន្ត បានបើក លើសួន បុករះ បណ្តាលអោយបាក់និងរលើង ដើមជ្រៃក្រឹម , បាក់លូ ព្រមទាំងបុកបង្គោលភ្លើង ទើបតែដាក់មិនទាន់បំពាក់គោមផង បាក់រលើង ទាំងគ្រឹះ អូសក្រោមរថយន្ត ប្រមាណ៤០ម៉ែត្រទើបឈប់។

តាមអ្នកបើកបរ បានអោយដឹងថា មូលហេតុ ដែលកើតមានគ្រោះថ្នាក់ដោយសារតែរថយន្ត បែកកង់ទាញចង្កូត ឡើងសួន ។នៅពេលឡើង សួន មានយានយន្ត ដែលធ្វើដំណើរ ក្នុងផ្លូវបញ្ច្រាស់ច្រើន គាត់ក៍បានទប់ចង្កូតទាំងបែកកង់នៅ លើសួនតែម្តង ។ទោះបីជាយ៉ាងណា សមត្ថកិច្ចមានការសង្ស័យ ថា ផ្លូវកោងបើកលឿន ជ្រុលឡើង សួន ។

គួរបញ្ជាក់ ត្រង់ចំណុចផ្លូវកោងនោះតែកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារតែបើកបរក្នុងល្បឿន លឿន ។ដូចជាកាលពីវេលាព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២០ រថយន្តដឹកដើមដូងមួយគ្រឿង បើកលឿនក៍បានជ្រុល  បុកខឿនសួនច្បារ បណ្តាលអោយក្រឡាប់របួសធ្ងន់ស្រាល៦នាក់។បន្ទាប់ពីកើតមានគ្រោះ នគរបាលមូលដ្ឋាន ក៍បានចុះទៅដល់កន្លែងកើតហេតុ ហើយ ក៍បានទាក់ទងនគរបាលចរាចរណ៍ ចុះទៅយករថយន្តនោះ បញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណះ ៕