ភ្នំពេញ៖ជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកផ្ទប់និងបង្គោលភ្លើងថ្មខូចខាតរថយន្តយ៉ាងដំណំ។ កាលវេលាម៉ោង១២និង៥០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១ ខែកក្ដដា ឆ្នំា២០២០។ ស្ថិតតាមបណ្ដោយផ្លូវលូ៣ ចំណុចខាងត្បូងស្តុប ណតប្រ៊ីតប្រមាណ២០០ម៉ែត្រក្នុង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកសឺដែស ស៊េរីឆ្នាំ២០១៦ ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ2BC.5188ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីត ហៅ(ផ្លូវលូ៣)ទឹសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏គេចកង់បីកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឲ្យបែកធុងជ័រដែលដាក់ជុំវិញបង្គោលភ្លើងថ្មនិងបិត ចំណាំងផ្លាត ។ ចំណែកឯរថយន្តខូចខាតផ្នែកខាងស្ដាំយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ចំណុចកើតហេតុ បានទាក់ទងជំនាញបន្តមកវាស់វែងយករថយន្តបង្ករួមទាំងម្ចាស់រថយន្តទៅស្នងការនគបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕