កំពង់ស្ពឺ  ម៉ូតូ១គ្រឿងបើកបរលឿនដូចហោះបុកបង្កូលចំណាំងផ្លាតបណ្តាលអោយស្លាប់ភ្លាមៗម្នាក់របួសធ្ងន់បាក់ជើងម្នាក់ នារសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៣-១៥នាទីនៅចំណុចផ្លូវកោង នៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ស្ថិតក្នុងភូមិតាំងពោធិឃុំប្រាំបីមុម ស្រុកថ្ពងខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ សេរិឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q – 1247 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់កន្លែងកើតហេតុ ក័វាក់អឺនិងរថយន្តដឹកដី១គ្រឿងបើកបរមកពីខាងកើត ស្របពេលនោះ ម៉ូតូជនរងគ្រោះខាងលើក័គេចបញ្ច្រាស់ឆ្វេងមិនប្រកាន់ស្តាំទៅបុកបង្កូលចំណាំងផ្លាតបាក់អស់២ដើមបណ្តាលអោយស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់បាក់ភ្លៅ។ជនរងគ្រោះទី១ មានឈ្មោះសេង ធួន ភេទប្រុសអា២៥ឆ្នាំ មានទីលំនៅភូមិព្រៃវែងឃុំប្រាំបីមុមស្រុុកថ្ពងខេត្តកំពង់ស្ពឺស្លាប់។ជនរងគ្រោះទី២ មិនស្គាល់ឈ្មោះភេទប្រុសអាយុ-ប្រហែល១៨ឆ្នាំរស់នៅភូមិឃុំជាមួយមួយគ្នាខងលើ រងរបួសធ្ងន់បាក់ជើង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភពឃុំអមលាំងបញ្ជូនទៅសង្គ្រោះបន្ទាន់។ រីឯសាកសព្វជនរងគ្រោះត្រូវបានសមត្ថកិចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕