សៀមរាប.ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមន៍ទទួលបានទឹកស្អាតប្រេីប្រាស់.សម្រាប់ការអភិវឌ្ឍន៍បានប្រកាសនូវគំនិត្យផ្តួចផ្តេីមថ្មីមួយដែលមានលោកម៉ក់ ប្រុសអភិបាលស្រុកសូទ្រនិគមន៍ ដេីម្បីជួយលប់បំបាត់គម្លាត​ហិរញ្ញប្បទានសម្រាប់ការផ្តល់សេវាអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងស្រុកសូទ្រនិគមន៍ទឹកស្អាត និងអនាម័យ និងជួយដល់វិស័យឯកជន អាចផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការប្រេីប្រាស់។

គោលបំណងចំបងរបស់គម្រោងក្នុងស្រុកសូទ្រនិគមន៍គឺផ្តល់ការគាំទ្រដល់ប្រតិបត្តិការឯកជនដែលផ្គត់ផ្គង់ទឹកស្អាតទទួលបាននូវប្រាក់ដែលពួកគេត្រូវការដេីម្បីពង្រីកនិងធ្វេីឲ្យប្រសេីរឡេីងនៅស្ថានីយ៍ទឹកស្អាត និងអនាម័យ។គម្រោងស្ថានីទឹកស្អាតនឹងផ្តល់ជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាពប្រតិបត្តិការដែលផ្គត់ផ្គង់ទឹកនៅក្នុងស្រុក ស្ថាប័ណ្ណហិរញ្ញវត្ថុក្នុងស្រុក និងតួអង្គដ៍ទៃមួយចំនួនទៀតដែលពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ។គម្រោងនេះនឹងគាំទ្រដល់ការប្រេីប្រាស់ឲ្យកាន់តែប្រសេីរឡេីងដូចជាក្រុមហុនស្ថានីយ៍ទឹកស្អាតនៅស្រុកសូទ្រនិគមន៍ជាដេីម គឺដេីម្បីអភិវឌ្ឍន៍បន្តបង្កេីន(កាលុនុវត្តភាព )សម្រាប់ហិរញ្ញវត្ថុពាណិជ្ជកម្ម។

ការប្រកាសនូវគម្រោងរបស់ទីភ្នាក់ងារ បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់រារដ្ឋាភិបាលក្នុងការលេីកកម្ពស់ ការទទួលបាននូវសេវាទឹកស្អាតក្នុងស្រុកសូទ្រនិគមន៍គឺជាសមាសធាតុមួយដ៍សំខាន់ ដេីម្បីធ្វេីឲ្យប្រសេីរឡេីងនូវសេវាផ្គត់ផ្គន់ទឹកស្អាតនៅក្នុងស្រុក គម្រោងនេះកំពង់ចាប់ដៃគូរជាមួយអាជ្ញាធរផ្គត់ផ្គង់ស្ថានីយ៍ទឹកស្អាត ដេីម្បីទាញយកពីប្រព័ន្ធ និងចំណេះដឹងក្នុងស្រុកដែលមានស្រាប់ ការវិនិយោគលេីវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងរួមចំណែកដល់កំណេីតសេដ្ឋកិច្ច បង្កេីតការងារ និងប្រជាជនមានសុខភាពកាន់តែប្រសេីរឡេីង។

លោកជា វ៉េងនាយកស្ថានីយ៍ទឹកស្អាតបានមានប្រសាសថា មានមោទនភាពក្នុងការផ្តល់ ដល់វិស័យឯកជនដែលប្រតិបត្តិការលេីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងស្រុកសូទ្រនិគមន៍ លោកបានបន្ថែមថា.ទឹកស្អាត និងអនាម័យគឺសំខាន់ចំពោះប្រជាពលរដ្ឋទាំងអស់ ហេីយយេីងមានការជឿជាក់ថា ស្ថានីយ៍នេះនិងគាំទ្ររួមចំណែកផ្តល់សេវាកម្មទឹកស្អាតចំពោះសុខភាពរបស់ប្រជាពលរដ្ឋផងដែ។កន្លងមកពលរដ្ឋរស់នៅស្រុកសូទ្រនិគមន៍ខ្វះអនាម័យ ប្រេីប្រាស់ទឹកតាមថ្លុកត្រពាំងនិងខាតបង់ពេលវេលាប្រកបរបរបង្កេីនផល.និងចំណាយពេលវេលាទៅដងទឹកអស់ពេលជាច្រេីនម៉ោងទេីបនិងមានទឹកប្រេីសម្រាប់អ្នកផ្ទះ.ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តអភិបាលនៃគណះភិបាលខេត្តសៀមរាបបានជំរុញឲ្យមានកម្មវិធីទឹកស្អាតទូទាំងស្រុកសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ.កត្តាសំខាន់បំផុតគឺសុខភាព៕