កណ្ដាល៖ រថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងបានចេញអន្តរាគមន៍ភ្លាមៗប៉ុន្តែគួរឱ្យសោកស្តាយព្រោះព្រះវិហារ​និង​សម្ភារៈ ព្រះពុទ្ធរូបក្នុងព្រះវិហារបានរងការឆាបឆេះអស់ទៅហើយ៖​លោកវរៈសេនីយ៍ឯក ម៉ែន ចាន់រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឺង បានឱ្យដឹងថា អគ្គីភ័យដែលបានឆាបឆេះព្រះវិហារវត្តបឹងខ្យាង ដែលស្ថិតនៅក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឺង នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ កក្តដា ២០២០។

បន្ទាប់ពីទទួលព័ត៌មានភ្លាម អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុ ក កម្លាំងប៉ុស្តិនគរបាលរដ្ឋបាល អាជ្ញាធរដែនដី និងប្រជាការពារ បានសហការគ្នាជួយពន្លត់ ដោយមានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន២គ្រឿង ខាងស្ថាបនាព្រលានយន្តហោះថ្មី២គ្រឿង របស់កងអង្គរក្សចំនួន២គ្រឿង រថយន្តក្រុមហ៊ុនឯកជន១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឺង១គ្រឿង ផងនោះ។ ចេញប្រតិបត្តិការបាញ់ពន្លត់ និងបានរលត់ជាស្ថាពរនៅវេលាម៉ោង១២និង៣៥នាទី ប៉ុន្តែ គួរឱ្យសោកស្តាយសម្ភារៈ និងព្រះពុទ្ធរូប ត្រូវបានឆាបឆេះអស់។
លោកអធិការបានបន្តថា តាមថេរៈដិការបស់ព្រះគ្រូចៅអធិការវត្ត ព្រះនាម ជួន មករា ព្រះជន្ម៣៧ព្រះវស្សា បានឱ្យដឹងថា ករណីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅខាងក្រោ យបលង្គ័ព្រះ ហើយក្នុងពេលដែលឆាបនោះ ពុំមាននរណាម្នាក់នៅក្នុងព្រះវិហារទេ ទាល់តែលេចជាអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ឡើងទើបបានដឹង គឺហួសពេលទៅហើយ មិនអាចយ ករបស់របរអ្វីចេញបានឡើយ។ ដែលបណ្តាលឱ្យឆាបឆេះទាំងស្រុងនូវព្រះវិហារ​១ខ្នង មានប ណ្តោយ១៦ម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់១៤ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿងស្រកាលិញ ដែករណែង ឈើ ឆេះព្រះពុទ្ធបដិមាករធំ១អង្គ តូច៧អង្គ ទានវស្សា៥គូ ព្រំចំនួន៤ខ្សែ និងកន្ទេល៥ខ្សែ៕