នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំណេះសំណាល និងសួរសុខទុក្ខលោក វ័រ សារុន សិល្បករជំនាន់ដើម (ម្ចាស់បទ៖ ម៉ាក់ស៊ីនារី ថ្មី) និងជាឪពុករបស់លោក Jimmy Kiss។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេកដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើមដែលនៅរស់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ឬ ហៅថា “របបខ្មែរក្រហម” និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង និងសំឡេងដ៏ក្រអួនក្រអៅរបស់លោក វ័រ សារុន ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ជាតិដ៏មានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅ ជំនាន់ក្រោយ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់ថវិកាមួយចំនួនជូន លោក វ័រ សារុន សម្រាប់ ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួលដោះស្រាយដល់ការលំបាកបានមួយចំណែកផងដែរ។

សូមជម្រាបជូនថា៖ សិល្បករជើងចាស់ លោក វ័រ សារុន បច្ចុប្បន្នមានវ័យ៧៣ឆ្នាំហើយ លោកបានរៀប ការមានកូនស្រីពីរនាក់ និងកូនប្រុសពៅម្នាក់មានឈ្មោះ សារុន កល្យាន ឬ Jimmy Kiss។ លោកបាន ចៀងបទ ចម្រៀងជាច្រើនដែលនៅក្នុងនោះរួមមាន៖ បទ “ម៉ាក់ស៊ីនារីថ្មី” នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ផងដែរ៕