ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យនគរបាលជំនាញបានរៀបចំបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ជាមួយនិងវត្ថុតាងអាវុធខ្លី០១ដើម រួមនឹងថ្នាំញៀនទម្ងន់ជាង១០០ក្រាមទៅតុលាការ។  លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យដែលត្រូវធ្វើការបញ្ជូនខ្លួននាថ្ងៃនេះ /១-ឈ្មោះ ចន សុផាច(ហៅ គោ) ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង  /២-ឈ្មោះ  ម៉ូត សុខម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ  ក្រុងបាត់ ដំបង ។

លោកបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដែលកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចបានចាប់យកបានវត្ថុតាង -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៣ថង់ ទម្ងន់១៤១,៤២ក្រាម-អាវុធខ្លីម៉ាករ៉ូឡូចំនួន០១ដេីមមានគ្រាប់០២គ្រាប់និងសំបកគ្រាប់ចំនួន០១ -កាបូបខ្មៅ០១មានប្រាក់ចំនួន ១, ៤០ ០.០០០រៀល(មួយលានសែ សិបម៉ឺនរៀល) -ខ្សែកប្លាទីនចំនួន០១ខ្សែ -ទូរស័ព្ទដៃចំនួន០១គ្រឿង -ម៉ូតូចំនួន០១គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។  ដែលជនសង្ស័យរួមនិងវត្ថុតាងរហូតមកដល់រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះត្រូវបាននគរបាលការិយាល័យជំនាញរៀបចំបញ្ជូនទៅតុលាការដេីម្បីចាត់ការបន្តតាមនីតិវិធី៕