ភ្នំពេញ៖រថយន្តក្រឡុកសុីម៉ងត៏ចុះពីលេីស្ពានបុកគោយន្តកន្ត្រៃក្រឡាប់ផ្ងាជេីងធ្លាក់មនុស្ស៦នាក់របួសធ្ងន់ស្ត្រីម្នាក់ប្រុសស្រី៥នាក់របួសស្រាល។កាលពីវេលាម៉ោង ៤នឹង២០នាទី រសៀល ថ្ងៃទី១៤ខែកក្កដា  ឆ្នាំ២០២០ តាមបណ្តាយមហាវិថីឈ្នះឈ្នះចំណុចគល់ស្ពានព្រែកព្នៅត្រេីយខាងកេីតក្នុងភូមិព្រែកតារ័ត្នសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ។

រថយន្តក្រឡុកសុីម៉ង់ត៍បង្ក ម៉ាកហ៊ីណូពាក់ស្លាកលេខ 5A.3125បេីកដោយបុរសម្នាក់។គោយន្តកន្ត្រៃរងគ្រោះពណ៌ក្រហមដឹកមនុស្សប្រុសស្រី៦នាក់ក្នុងនោះស្ត្រីម្នាក់របួសធ្ងន់ឈ្មោះស្រីណាក់អាយុ៣២ឆ្នាំ មុខបរកម្មករសំណង់មានទីលំនៅភូមិបួនឃុំកំពង់ហ្លួងស្រុកត្រគរខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពី តៃកុងគោយន្តកន្ត្រៃនៅកន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបេីកគោយន្តឡេីងស្ពានខាងលេីពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុខណៈដែលគាត់កំលេីកដៃជាសញ្ញាបំណងបត់ឆ្វេងស្រាប់តែរថយន្តក្រឡុកសុីម៉ង់ត៍ខាងលេីចុះពីលេីស្ពានបានបុកគោយន្តគាត់ពីក្រោយបណ្តាលឲ្យក្រឡាប់ផ្ងាជេីងធ្លាក់មនុស្សប្រុសស្រី៦នាក់មកលេីផ្លូវក្នុងនោះស្ត្រីម្នាក់របួសធ្ងន់អ្នកផ្សេងទៀតរបួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងរួចក៏បានប្រគល់គោយន្តនិងរថយន្តទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយចំណែកស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីសំរាកព្យាបាលនិងសម្ភពពន្លឺ៕