កណ្តាល:មន្ទីរជំនាញដែលជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនដើម្បីងាយគ្រប់គ្រងទិន្ន័យដើម្បីដោះស្រាយបញ្ហាអោយទាន់ពេលវេលា ជាពិសេសត្រូវដាក់គ្រូពេទ្យក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-19៖លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មាការទី៥ ព្រឹទ្ធសភា បានជំរុញយ៉ាងដូច្នេះ ក្នុងឱ កាសដឹកនាំគណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា ការ និងព័ត៌មាន នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត មន្ទីរព័ត៌មាន មន្ទីរប ណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការដ្ឋាននគរបាលខេត្តណ្តាល និងចុះពិនិត្យ ព្រំដែនក្នុងស្រុកកោះធំ កាលពីថ្ងទី២៨ កក្តដា ២០២០ ក ន្លងទៅនេះ។

លោកជំទាវ បានបន្តថា គណៈកម្មការទី៥នៃព្រឹទ្ធសភាចុះបេសកម្មក្នុងខេត្តកណ្តាល មានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សំរាប់ជាគោលដៅផែនការក្នុងការអនុវត្តចុះតាមដានស្វែងយល់ពីការងារអនុវត្តច្បាប់ទៅតាមសមត្ថកិច្ចរបស់ ខ្លួន និងចុះមើលជនបរទេស ដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែននិងចុះពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត។
លោកជំទាវបានបញ្ជាក់ថា គណៈកម្មការទី៥នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួល ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់អោយខេត្តនីមួយៗអនុវត្ត ដើម្បីអោយថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារៈកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាពប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពអោយបានកាន់តែល្អ និងជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់អោយមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេសមួយដែលមានរីកចំរើនលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះលោកជំទាវ ក៍បានស្នើរដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកណ្តាល ត្រូវជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាម អោយបានជានិច្ចដើម្បីងាយគ្រប់គ្រងទិន្ន័យ និងសភាពការថ្មីដែលកើតមានឡើងនូវនឹងកន្លែងដើម្បីដោះស្រាយបញ្ហាអោយទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-19ដែលកើតមានថ្មីៗនេះ៕