(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។

*ករណីទី១៖ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ទី១៖ឈ្នោះ មឿន មាស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ (ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្លាប់ប្លន់ទូរមាស នៅខេត្តព្រៃវែង), ទី២៖ឈ្មោះ ឈុំ រស្មី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ (ចែកចាយ និងប្រើប្រាស់គ្រឿងញៀន), ទី៣៖ ឈ្មោះ ជឹត ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន), ទី៤៖ឈ្មោះ ម៉ន ដារ៉ា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសាធាតុញៀន)។

*ករណីទី២៖ កាលពីវេលាម៉ោង២២៖១០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ បានពួនស្ទាក់ឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៥ ក្រុម១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង០៧នាក់ រួមមាន៖ ទី១៖ឈ្មោះ យិន ទិត្យ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់, ទី២៖ឈ្មោះ សែម ចិន្តា អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់, ទី៣៖ឈ្មោះ គា ភិន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់, ទី៤៖ឈ្មោះ ខ្លីម សុខហេង អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់, ទី៥៖ឈ្មោះ ដា អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់, ទី៦៖ឈ្មោះ ធា វិចិត្រ អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ និងទី៧៖ឈ្មោះ ពៅ ចូច អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់។

ចាប់យកវត្ថុតាងសរុបរួមមាន ក្រាមពណ៌សថ្លា ចំនួន២២កញ្ចប់ (ធំ១កញ្ចប់), ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យបង្រ្កាបបទល្មើសគ្រឿង​ញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕