សៀមរាប.នៅសាលប្រជុំរដ្ឋបាល លោកម៉ក់ ប្រុស អភិបាលនៃគណះអភិបាលស្រុកសូទ្រនិគម បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងអាជីវករទឹកស្អាតឯកជន ដែលរៀបចំដោយ​សមាគមទឹកស្អាតកម្ពុជា សហការជាមួយគម្រោង WASH.FIN នៃនៃទីភ្នាក់ងារសហរដ្ឋអាមេរិច សម្រាប់ការអភិវឌ្ឍន៍អន្តរះជាតិ(USAID) ដោយមានការចូលរួមពីមន្ត្រីលេខាធិការដ្ឋាន(គ.ជ.អ.ប)មន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្ត មន្ទីរឧស្សាហកម្ម វិជ្ជាសសស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍ លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យកសិកម្ម គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ការិយា​ល័យ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ មេឃុំទូទាំងស្រុក រួមនិងស្ថានីយទឹកស្អាតស្រុកសូទ្រនិគម។

កិច្ចប្រជុំខាងលេីនេះរៀបចំឡេីងក្នុងគោលបំណង ពិភាក្សាពីបញ្ហានិងដំណោះស្រាយដេីម្បីឲ្យប្រជាពលរដ្ឋទទួល​បានសេវាផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងស្តាប់បទបង្ហាញរបាយការណ៍ សង្ខេបរបស់ស្ថានីយទឹកស្អាតសូទ្រនិគមន៍។

លោក ជា វ៉េង នាយកស្ថានីយ៍ទឹកស្អាតបានមានប្រសាសថា មានមោទនភាពក្នុងការផ្តល់ ដល់វិស័យឯកជនដែលប្រតិបត្តិការលេីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្នុងស្រុកសូទ្រនិគមន៍ លោកបានបន្ថែមថា.ទឹកស្អាតនិងអនាម័យគឺសំខាន់ចំពោះប្រជាពលរដ្ឋទាំអស់ហេីយយេីងមានការជឿជាក់ថា ស្នានីយ៍នេះនិងគាំទ្ររួមចំណែក​ផ្តល់សេវាកម្មទឹកស្អាតចំពោះសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។កន្លងមកពលរដ្ឋរស់នៅស្រុកសូទ្រនិគមន៍ខ្វះអនាម័យ ដោយប្រេីប្រាស់ទឹកមិនស្អាត។

ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តសៀមរាប បានជុំរុញឲ្យមានកម្មវិធីទឹកស្អាតទូទាំងស្រុកសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ និងបានផ្តល់នៅសេវាកម្មសុខភាព អនាម័យល្អជូនពួកគាត់ផងដែរ៕