ខេត្តបាត់ដំបង! ក្រោយមានការផ្ទុះការរិះគន់ពីបណ្តាញសង្គមនានាពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរថយន្តដឹកដី ថ្ម ដែលបង្ករហានីភ័យដល់ប្រជាពលរដ្ឋក៏ដូចជាប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:ផងនោះ  ។

ជាការឆ្លើយតបជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោក វ៉ែន រឿន អភិបាលរងស្រុក តំណាងលោក ញឹក សារ៉ែន អភិបាលស្តីទីនៃគណ:អភិបាលស្រុក អមដំណើរដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ លោកអធិការរង និងលោកមេឃុំធិបតីផងនោះបានចុះទៅធ្វើការត្រួតពិនិត្យនិងអប់រំណែនាំដល់ក្រុមអ្នកបើកបររថយន្តធុនធំដឹកដីក្រហមនិងថ្មចំណុចភ្នំធិបតី ស្ថិតក្នុងភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ។

ក្នុងឱកាសនេះដែរលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុក ក៏បានណែនាំដោយអោយអ្នកបើកបរទាំងអស់ -ត្រូវបើកបរក្នុងល្បឿនកំណត់ -មិនត្រូវជែងក្នុងទីប្រជុំ -មិនត្រូវដឹកលើសចំណុះ -ពេលដឹកត្រូវគ្របអោយបានល្អ ធ្វើយ៉ាងណាមិនអោយដុំថ្មឬដីធ្លាក់លើថ្នល់នាំអោយបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឬប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ -បើកបរកុំប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង -កុំបើកបរក្នុងល្បឿនលឿន -និងពេលបើកបរត្រូវពាក់ខ្សែក្រវ៉ាត់អោយបានគ្រប់ពេល។

ជាមួយគ្នានេះ ខាងតំណាងក្រុមហ៊ុនក៏បានសំណូមពរមកវិញដែរ ដោយសូមអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ដែរ -ដោយនៅពេលបើកបរចេញពីផ្ទះត្រូវមើលឆ្វេងមើលស្តាំផង កុំអោយបើកវ៉ាវៗមកចូលឡាន -ហើយសូមអោយកាប់មែកឈើដែលដុះក្របលើចិញ្ចើមផ្លូវថ្នល់វានាំអោយបាំងមើលមិនឃើញ។