ខេត្តកណ្ដាល៖​ រថយន្តក្រឡុកសុីម៉ង់ត៏បេីកបរ​ខ្វះការប្រុងប្រយ័ត្នគេចកង់បីក្រឡាប់ផ្ងាជេីងនៅរង្វង់មូលព្រែកតាម៉ាក់ត្រេីយខាងកេីត​ សំណាងល្អដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកបេីកបរនិងអ្នកធ្វេីដំណេីរឡេីយ​គ្រាន់តែរងការខូចខាតតែរថយន្តមួយចំហៀងខាងស្ដាំងនិងបែកកញ្ចក់ខាងមុខមួយផ្ទាំង។

ហេតុការណ៍នេះ​ បានកេីតឡេីងនៅចំណុចរង្វង់មូលគុលស្ពានព្រែកតាម៉ាកត្រេីយខាងកេីត​ ឃុំព្រែកតាម៉ាក​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។ តាមប្រភពនៅកន្លែងកេីតហេតុបានប្រាប់ក្រុមការងារយេីងដឹងថានៅមុនពេលកេីតហេតុរថយន្តក្រឡុកសុីម៉ង់ត៏បានបេីកចុះពីស្ពានព្រែកតាម៉ាកក្នុងទិសដៅពីលិចទៅកេីតខណៈពេលមកដល់រង្វង់មូលត្រេីយខាងកេីតបានបួងចង្កូតគេចបង់បីឥណ្ឌាមួយគ្រឿងលុះគេចផុតកក៏ក្រឡាប់រថយន្តផ្ងា​ជេីងហៀរចេញពីរថយន្តបែកកញ្ចក់ខាងមុខមួយផ្ទាំងនិងងការខូចខាតរថយន្តមួយចំហៀងតែម្តង។

ក្រោយពេលកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាននាំតៃកុងរថយន្តទៅសាកសួរនិងទាក់ទងថៅកែក្រុមហ៊ុនឱ្យយករថយន្តមកស្ទូចមកស្ទូចយករថយន្តខាងលេីទៅជួសជុល៕