ខេត្តព្រះសីហនុ៖ ឯកឧត្តម នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  ឧបនាយករដ្ឋមន្ត្រី  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យប្លង់មេគម្រោងសាងសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា  ឆ្នាំ២០២០ លើទំហំដី ២០ហិចតា ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  ក្រសួងសុខាភិបាល  ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ:  និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ  មន្ទីរអង្គរភាពពាក់ព័ន្ធផងដែរ ។

ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  ឧបនាយករដ្ឋមន្ត្រី  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន  ក៏បានមានប្រសាសន៍ដែរថាត្រូវជម្រុញបង្កេីនការបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩  នៅតាម​មណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងកិច្ចប្រជុំត្រៀមដាក់ឱ្យដំណេីរការនូវមជ្ឈម​ណ្ឌល​ជាតិផ្តល់សេវាព្យាបាលដោយ ស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍នៅវត្តមានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាម  តំណាងក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  ក្រសួងសុខាភិបាល  ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ:  និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ  ។

ឯកឧត្តម  បានស្នេីក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាធ្វេីការដាក់ឱ្យដំណេីរនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍  នៅខេត្តព្រះសីហនុ  នៅខែវិច្ឆិកា  ២០២០  ខាងមុខ ដេីម្បីបន្ថយការភាពចង្អៀតណែន បង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩  នៅមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានថ្លែងបន្តថា  ដោយមជ្ឈមណ្ឌលជាតិនេះមានការរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ  យេីងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណេីរការស្របពេលខួបទី៧០ឆ្នាំនៃចំណងសាមគ្គីភាពនៃព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រ ថៃ ។ ជាមួយនេះ ឯកឧត្ដម  បានថ្លែងបន្តទៀតថា  មជ្ឈមណ្ឌល ជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញ បម្រេីដល់ទីផ្សារការងារ នៅកម្ពុជា  និងសូមឱ្យក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ និងពិចារណាផ្តល់មូលនិធិកម្ចីសម្រាប់ដំណេីរការងារកសិកម្ម។ ឯកឧត្តម  ក៏បានថ្លែងដោយកោតសសេីរចំពោះគណ:កម្មការកសាងមជ្ឈមណ្ឌល ក្រសួងពាក់ព័ន្ធ  ដែលបានរួមគ្នាកសាងសមិទ្ធិផល​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមជ្ឈមណ្ឌល  និងជាការលេីកទឹកចិត្តឯកឧត្តម  បានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមជាង  កម្មករ ដែលកំពុងបំពេញការងារសាងសង់មជ្ឈមណ្ឌលផងដែរ៕