ភ្នំពេញ៖ដើមត្រសេក ធំមួយដើមត្រូវបានបាក់សង្កត់នារីអ្នកធ្វើដំណើរតាមផ្លូវ ដោយមូលហេតុដើមឈើធំមួយដើមនោះគឺបាក់ដាច់ឬសកែវបណ្ដាលអោយរលំតែម្ដង។ហេតុការណ៍បាក់ដើមឈើនេះ បង្ករកាភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង ២រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ចំណុចខាងលិចនឹងស្តុបណានជីង ស្ថិតនៅតាមបណ្ដោ​យ មហាវិថីកម្ពុជាក្រោម   មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺ ពុំមាន មេឃភ្លៀងឬខ្យល់បោកបក់កន្ទ្រាត់អ្វីនោះទេ ស្រាប់តែ ដើមត្រសេកធំ១ដើម រលំបាក់តែម្ដង បង្កអោយបាក់មែកធំ ម៉ូតូម៉ាក់ ឡែត ពណ៌ផ្កាមួយគ្រឿង ពាក់លេខ ភ្នំពេញ 1BZ-5423  របស់អ្នកធ្វើដំណើរកំពុងបើកបរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុ បណ្ដាលអោយនារីម្នាក់កំពុងជិះម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ក្រោយពេលកើតហេតុសាលាធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញដើម្បី ជៀសវាងការកក់ស្ទះចរាចរណ៍៕