ខេត្តមណ្ឌលគិរី៖ ថ្ងៃទី០៦ខែសីហាឆ្នាំ២០២០វេលាម៉ោង២២.២៧នាទី លោកស្រីឧត្តមសេនីយត្រី ហួន គឹ ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនី​យ៍ទោឡាយ​ សុខា ចុះអនុវត្តយ៉ាងតឹងរឹង និងមានការចូលរួម: លោក វរសេនីយ៍ត្រីចេង ម៉ាប់ អធិការរងក្រុង​សែនមនោរម្យ បានដឹកនាំកម្លាំងចុះបង្រាបKTV.វងភ័ក្រធារី ឋិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កម្លាំងសរុបចំនួន១៣នាក់។

ដកហូតសំភារៈ ១-ថាច់ចុចបទចំរៀងចំនួន០៥គ្រឿង ២-ធុងសាប់ចំនួន០៤គ្រឿង ៣-ម៉ៃក្រូហ្វូនចំនួន០៤គ្រឿង ៤-ក្បាលអុីហ្វិចចំនួន០៥គ្រឿង៥-អំភ្លី ចំនួន០៧គ្រឿង បានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការណាតអនីតិជន នៃស្នងការរដ្ខាននគរបាលខេត្តមណ្ឌលគិរី។

លោកស្រីឧត្តមសេនីយ៍ត្រីហួន គឹមហេង បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លបឆ្មក់ចូលបង្រ្កាប សម្រាប់សត្រី្ត បម្រេីការខារ៉ូអូរមានចំនួន៨នាក់។

ស្របពេលដែលជម្ងឺកូវីដ ១៩  នៅតែបន្តការឆ្លង់រាលដាល់ឥតឈប់ឈរ  នៅតាមហាងខារ៉ាអូរខេយីហោ វងភ័ក្រធារី ក្នុងខេត្តមណ្ឌលគិរី  មួយកន្លែងកំពុងលួចបេីកឱ្យច្រៀងទាំងយប់ទាំងថ្ងៃយ៉ាងសកម្ម  ជាក់ស្ដែង  នៅយប់ថ្ងៃទី០៦ខែដីហាឆ្នាំ២០២០ ។

លោកស្រីបានឱ្យដឹងថា សមត្ថកិច្ចនគរបាល  រួមមានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស ការិយាល័យប្រឆាំងគ្រឿងញៀន  ប្រមាណជាង១៣នាក់បានចុះបង្ក្រាបទីតាំងដែលលួចបេីខារ៉ាអូរខេខាងលើ ដោយរឹបអូសបានសម្ភារៈយកមករក្សាទុកនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕