ភ្នំពេញ៖ នេះជារដូវវស្សា ក្រោយពេលមេឃភ្លៀងមួយមេធំ បង្កអោយបាក់ដើមឈើចំនួន ៥ទីតាំង មានសង្កត់រថយន្តបងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរផងដែរ និងបណ្ដាលអោយទឹកលេចផ្លូវនៅតំបន់ទាបៗ ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ ដែលពុំទាន់បានធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ តូចៗ ចាស់ៗ ចេញរួចរាល់។

ជាក់ស្ដែង នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះ មានហេតុការបាក់ដើមឈើចំនួន៥ទីតាំង ដែលទីតាំង​ទី១ គឺនៅចំណុចស្ថានទូតបារាំង នៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលដើមឈើបានបាក់ចេញពីខាងក្នុងស្ថានទូតតែម្ដងបង្កអោយសង្កត់រថយន្តរបស់បងប្អូនប្រជាពលរដ្ឋចំនួន២​គ្រឿង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

ទីតាំងទី២ នៅចំណុចស្ថានទូតចិន នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ទីតាំងទី៣នៅចំណុចក្បែរពេទ្យកុមារជាតិនៅតាមបណ្ដោយផ្លូវលេខ២៥៧ សង្កាត់ទឹលល្អក់ទី១​ខណ្ឌទួលគោក​។ ទីតាំងទី៤ នៅក្បែរវត្តមហាមន្រ្តី តាមបណ្ដោយមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា។ និងទីតាំង​ទី៥ នៅក្បែរផ្សារហេងលី តាមណ្ដោយផ្លូវលេខ២០០២ កែងនិងផ្លូវលេខ២៧១ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអោយដឹងថា ក្រោយពីមេឃភ្លៀងមួយធំ ដែលនៅចំណុចស្តុបកោសដូង ផ្លូវលេខ២៣០កែងនិងមហាវិថីម៉ៅសេទុង ដោយកម្រិតទឹកភ្លៀង ឡើងដល់៩៥មីលីម៉ែត្រក្នុង១ម៉ែតគីប ហើយធ្វើតំបន់នោះទឹកដក់ខ្លាំង ដោយសារតែតំបន់នោះជាចំណុចប្រសព្វ ប្រព័ន្ធលូនៅតំបន់នោះទាំងអស់បានហូរទឹកមកចំណុចកោសដូងនេះ រួចបន្តបង្ហូរទៅខាងបឹងទំពន់ ដូច្នះអាចមានការស្រកទឹកយឺតបន្តិច ប៉ុន្តែលោកបានបញ្ជាក់ថាមិនយូប៉ុន្មានទេក្រោយពីមេឃរាំងប្រហែលជាកន្លះម៉ោងប៉ុណ្ណោះគឺស្រកវិញ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះសូមមេត្តាយោគយល់អធ្យាស្រយ។

សូមបញ្ជាក់ផងដែរក្រោយពីមេឃភ្លៀងមួយមេធំនេះ តាមបណ្ដាលផ្លូវនិងបណ្ដាមហាវិថីមួយចំនួនក្នុងភីមិចសាស្រ្តារាជធានីភ្នំពេញក៏មានការជនលេខផ្លូវផងដែរ នៅតាមបណ្ដាលផ្លូវទាបៗ និងផ្លូវដែរគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពុំទាន់បានធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ រួចរាល់។

គួរំលឹកផងដែរ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ចំណុចខាងលិចនឹងស្តុបណានជីង ស្ថិតនៅតាមបណ្ដោយ មហាវិថីកម្ពុជាក្រោម   មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏មានករណីបាក់ដើមឈើផងដែរ ដោយមូលហេតុគឺបាក់ឬសកែវដើមឈើតែម្ដង បង្កអោយនារីម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕