កំពង់ធំ ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសឈើខុសច្បាប់នៅចំណុចភ្នំរៀង ឃំុបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីទទួលបានដំណឹងខាងលើ លោក សាយ វាសនាបានដឹកនាំកំលាំងរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយ រដ្ឋបាលព្រៃឈើផ្ក្នែកកំពង់ថ្ម សង្កាត់ក្រយា និងបរិស្ថាន ព្រមទាំងកងកំលាងប្រដាប់អាវុធ ស្នងការ អាវុធហត្ថ ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ជាប្រភេទឈើមូល។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រទះឃើញឈើហ៊ុបមូលនិងប្រភេទឈើចម្រុះជាច្រើនកំណាត់បច្ចុប្បន្នកម្លាំងចម្រុះកំពង់ដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការសង្កាត់ក្រយាដែលមានទីតាំងស្ថិតនៅភូមិអូរកំពុបអំបិល ឃំុបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរងចាំការវាស់វែងនៅពេលក្រោយ។
សមត្ថកិច្ចបានបន្តទៀតថា កូនឈើចម្រុះមុខកាត់តូចចាប់ពី២០សង់ទីម៉ែត្រប្រវែង០២ម៉ែត្ររហូតដល់មុខកាត់៣០សង់ទីម៉ែត្រ។ ដែលបានធ្វើសន្និធិដោយគ្មានលិខិតអនុញ្ញាតិ ។
សូមបញ្ជាក់ផងដែលថា នៅក្នុង ស្រុកសន្ទុក ក៏ដូចស្រុកបារាយ មានការដឹកជញ្ជូនឈើប្រភេទឈើមូលមានមុខកាត់ធំៗប្រវែង២ទៅ៤ម៉ែត្រ ដឹកជញ្ជូនតាមគោយន្ដកន្ត្រៃ និងរទេះ យកមកដាក់តាមរោងម៉ាស៊ីនតាប ជ្រាកធ្វើក្ដានិងធ្វើគ្រែ ដោយមួយថ្ងៃៗមិនក្រោមពី១០ទៅ២០គោយន្ដ និងនិងរទេះនោះទេ។ តែមន្ត្រីជុំនាញហាក់បីដូចជាមិនសូវយកចិត្តទុកដាក់បង្ក្រាប់ប៉ុន្មាននោះទេ ។ ដោយមិនដឹងថាមូលហេតុអីនោះដែល។