ភ្នំពេញ៖  ស្ត្រីម្នាក់ស្រែកទ្រហោយំខណ:ពេលដឹងខ្លួនត្រូវចោរដាក់ថ្នាំយកខ្សែរ ក ជញ្ជៀន ទូរសព្ទ័ និងលុយមួយចំនួនយកទៅបាត់។ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ស្ថិតនៅមុខផ្សារសែនមេត្រី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សេង ហ៊ន អាយុ៤២ឆ្នាំស្នាក់នៅម្តុំផ្សារដីថ្មី។

បើតាមការរៀបរាប់ទាំងទឹកភ្នែករលីងរលោងពីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដើរចេញពីបន្ទប់ជួលបំរុងទៅចូលធ្វើការនៅរោងចក្រខណ:ពេលកំពុងតែដើរស្រាប់តែមានជនសង្ស័យមក​ទះ​ស្មារបស់គាត់នៅផ្សារដីថ្មីភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ រួចដឹកគាត់តាមម៉ូតូឆ្ពោះមកផ្សារសែនមេត្រីរួចជនសង្ស័យក៏បានធ្វើសកម្មភាពដោះយកជញ្ជៀនខ្សែរ ក និងទូរសព្ទ័រួមនិងលុយកាក់មួយចំនួនយកទៅបាត់តែម្តង។

បន្ទាប់ពីស្ត្រីរងគ្រោះខាងលើដឹងខ្លួនថាខ្លួនចាញ់កលល្បិចចោរក៏ស្រែកទ្រហោយំផ្អើលអ្នកដំណើរនិងប្រជាពលរដ្ឋ​នៅក្បែរនោះ។ ក្រោយពេលកើតហេតុទើបឃើញប្រជាការពារនិងកម្លាំងនគរបាលចុះទៅដឹកស្ត្រីខាង​លើនោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋសង្កាត់ស្ទឹងមានជ័យទី៣៕