ភ្នំពេញះ បុរសម្នាក់ បើករថយន្ត ហ្វរធុនន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បាន​រេ​ចង្កូតទៅបុករះរថយន្ត និង ម៉ូតូ ២គ្រឿង រងរបួសស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៊។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើក រថយន្ត​មួយគ្រឿងម៉ាក ហ្វរធុនន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-7263 ធ្វើដំណើរតាមបណ្ដោយផ្លូវR8 ទិសដៅ​ពីលិចទៅកើត ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តហ្វរធុនន័រ បើកបរខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតមកខាងឆ្វេងដៃបុករះរថយន្ត ២គ្រឿង ដោយមួយគ្រឿងម៉ាក ឡិចស៊ីស IS250 ពណ៌សពាក់ស្លាក​លេខ ភ្នំពេញ 2Z-8882 និង បុករះម៉ូតូ ហុងដា សេ125 ចំនួនពីរគ្រឿងទៀតបណ្ដាលឲ្យខូចខាត រងរបួសធ្ងន់ម្នាក់ និង ស្រាលម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ និង ធ្វើការវាស់វែងយករថយន្ត និង ម៉ូតូទាំងពីរគ្រឿង សម្របសម្រួលធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ៕