នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២០ ប្រជាពលរដ្នភូមិស្រែថ្មី នឹងភូមិឧបសម្ព័ន្ធនានា ចំនួនជាង ៧០០នាក់ មកជួបជំគ្នានៅកន្លែងទីតាំង ស្ពានយេាល ឋិតនៅភូមិ ស្រែថ្មី ឃំុ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដេីម្បីសូមអំពាវ​នាវ រកសប្បុរស់ជន នឺងសូមអំពាវនាវដល់ ឯកឧត្ដម ឧកញា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេស សូមគេារពជូន សម្ដេច តេជេា ហ៊ុន សែន នឹង សម្ដេច កិត្តិព្រឹត្តបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រជាពលរដ្នមានទុកកង្វល់ធំថេងណាស់ ដេាយគ្មានស្ពានធេី្វដំណេីចេញចូល ។

ប៉ុន្មានឆ្នាំមកហេីយប្រជាពលរដ្នរងទុកជារៀងរាល់ឆ្នាំ នារដូវវស្សា លេាក ឡាច ថេាង មេភូមិស្រែថ្មី បានលេីក​ឡេីង ថា ប្រជាពលរដ្នដែលគាត់គ្រប់គ្រង មានចំនួន៩៩០គ្រួសារ មានភូមិឧបសម្ព័ន្ធ៣ផ្សេងទៀត ស្នេីសុំស្ពាន ដែលមានប្រវែង ៥០ម៉ែត្រ នេះ ចំនួន ៥លេីកមកហេីយ នៅពេលដែលមានវេទការសាធារណះម្ដងៗ ប៉ុន្តែ​ហា​ក្បី​ដូចគ្មានដំណឺង អ្វីល្អ ពីថ្នាក់ដឹកនាំសេាះ ប្រៀបបានដូចបេាះម្ជុលទៅកណ្ដាលទន្លេ ។

ប៉ុន្តនៅថ្ងៃអាទិត្យទី០៩ ខែសីហាព្រឹកនេះប្រជាពលរដ្នទាំងអស់ សូមលេីកហត្ថប្រណម គេារពជូន សម្ដេច តេជេា នឹង សម្ដេច កិត្តិព្រឹត្តបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាស្នេីសុំ ស្ពានសំរាប់ធេី្វដំណេីចេញចូលរបស់បងប្អូន ហេីយត្រូវការចាំបាច់បំផុតនេាះ ស្ត្រីមានផ្ទៃពោះត្រូវទៅសំរាលកូននៅមន្ទីរពេទ្យបង្អែកស្រុកស្នួល សិស្សសាលាថ្នាក់ទី១០ ១១ ១២ ត្រូវបន្តការសិក្សា សំខាន់បំផុតនេាះគឺ ជីវភាពប្រជាពលរដ្ន ត្រូវការដឹកជញ្ជូនកសិផល​ទៅតាមទីផ្សារសេរី ។

ដូច្នេះប្រជាពលរដ្ន នៅភូមិស្រែថ្មី នឹងភូមិឧបសម្ព័ន្ធនានា ស្នេីសុំហេីយស្នេីសុំទៀត ទទូចហេីយទទូចទៀត សូមសម្ដេចតេជេា នឹងកិត្តិព្រឹត្តបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែនជួយ ពន្លឿន មន្ត្រីក្រេាមជាតិ ឬអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ធេី្វយ៉ាងណារកមធ្យេាបាយធេី្វស្ពានជូនប្រជាពលរដ្នខ្ញំុបានធេី្វដំណេីផង ៕