សៀមរាប៖ ប្រជាពលរដ្ឋក្រីក្ររចំនួន១៥០គ្រួរសារមកពីរភូមិចំនួន១០.ក្រោមអធិបតី.លោកសូ ប្លាតុងអភិបាលស្រុកប្រាសាទបាគងដោយមានការអញ្ជេីញរួម ព្រះសង្ឃអស់លោក លោកស្រីមេភូមិ.មេឃុំ រួមជាមួយម្ចាស់ជំនួយដឹកនាំដោយលោក ជំទាវ លី វណ្ណា ទីប្រឹក្សាផ្ទាល់ឯកឧត្តមតេង ណារ៉ុង អគ្គនាយកសាលាវេស្ទេីនបានចុះចែកអំណោយដោយផ្ទាល់ដៃ ក្រោមការដឹកនាំពីសំណាក់លោកអភិបាលស្រុក។

នៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០នៅសាលាសំណាក់ស្ថិតក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋក្រីក្ររចំនួន១៥០គ្រួរសារមកពីភូមិចំនួន១០ ក្នុងនោះលោកជំទាវបានមាន​ប្រសាសថា អំណោយដ៍ថ្លៃថ្លានេះបានមកពីសប្បុរសជននានាដេីម្បីយកមកចែករំលែកទុក្ខលំបាករបស់​បង​ប្អូប្រជាពលរដ្ឋក្រីក្រ អំណោយទាំងនេះមិនច្រេីនក៍ពិតមែន តែវាអាចកាត់បន្ថយទុក្ខលំបាករបស់បងប្អូនបានមួយ​រយ:ផងដែរ នាអំឡុងជំងឺឆ្លងកូវីដ១៩ ទស្សយ៉ាងណាយេីងកំភ្លេចនិងត្រូវប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ព្រោះជំងឺឆ្លងកូវីដ១៩មិនទាន់ឃ្លាតឆ្ងាយពីបងប្អូននៅឡេីយទេ។

នាឱកាសនោះលោកសូ ប្លាតុងអភិបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ផ្តាំផ្ញេីរការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមទៀ សីហាអភិបាលខេត្តសៀមរាបក្នុងពិធីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររទាំងអស់និងដែលជានិច្ចកាលឯកឧត្តមអភិបាលខេត្តតែងតែគិតគូរ អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា លោកក៍បានផ្តាំផ្ញេីរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា សុខភាព តាមរយ: ការអនាសម័យ ការរស់នៅហូបស្អាត ផឹកស្អាត រស់នៅស្អាត ដេីម្បីមានសុខភាពល្អ និងរស់នៅបានយូអង្វែង ដេីម្បីបន្តមេីលការអភិវឌ្ឍន៍រីកចម្រេីន របស់ប្រទេសជាតិបន្តទៀត និងត្រូវគិតគូរពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរ​ណ៍ ពាក់មួកសុវត្តិភាពក្នុងពេលបេីកបរ ត្រូវបេីកបរក្នុងល្បឿនកំណត់ ដូចពាក្យស្លោកពោលថាបេីកបរកំស្រវឹង បេីស្រវឹងកំបេីកបេរ។

ក្នុងនោះអំណោយរួមមានអង្ករ.មី ទឹកត្រីទឹកសុីអុីវ ទឹកក្រូចនិងចែកថវិការ១គ្រួរសារចំនួនបួនមុឺនរៀលព្រមទាំងសម្ភារ:មួយចំនួនផងដែរ៕