ភ្នំពេញ : បុរសម្នាក់បើកបររថយន្តក្រឡុកស៊ីម៉ងត៏ ក្រុមហ៊ុន សម្បត្តិមានហេងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបពីក្រោយបណ្ដាលរងការខូចខាតយ៉ាងដំណំ ។​ហេតុការណ៏នេះកើតនៅវេលាម៉ោង៦និង​១០​នាទី​ល្ងាចថ្ងៃព្រហស្បតិ៏ ទី២៤ ខែកញ្ញា ឆ្នំា២០២០។​ ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំណុចមុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តHILUX REVO ពណ័ស ពាក់ផ្លាកលេខភ្នំពេញ2BI.6678បើក ដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មមខណៈមកដល់ចំណុចកើតហេតុខាងលើបានជាន់ហ្វ្រាំងបន្ថយល្បឿនដោយនៅខាងមុខមានម៉ូតូឆ្លងកាត់ស្រាប់តែពេលនោះមានរថយន្តក្រឡុុកស៊ីម៉ងក្បាលពណ័ក្រហមលាយស មិនមានផ្លាកលេខ មានតែលេខសម្គល់(៣៨)ក្រុមហ៊ុនសម្បត្តិមានហេងបើកបរដោយបុរសម្នាក់មកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំង មិនទាន់ជាប់ជ្រុលទៅបុកពីក្រោយរថយន្តHILUX REVO ពេញទំហឹងបណ្ដាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើត ហេតុភ្លាមៗដោយពិនិត្យឃើញមិនបះពាល់ដល់សម្បត្តិរដ្ឋកបានឲ្យភាគី ទាំងសង្ខាងសម្របសម្រួលគ្នាដោយខាងរថយន្តរងគ្រោះទារសំណងថ្លៃពេករហូតដល់៣៥០០ដុល្លាពីរថយន្តក្រឡុកស៊ីម៉ង់ បន្ទាប់មកដោយចរចារមិនត្រូវគ្នាសមត្ថកិច្ចបានទាក់ទងទៅជំនាញចរាចរណ៏ស្នងការាជធានីភ្នំពេញមកវាស់វែងយក រថយន្តទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕