ខេត្តបាត់ដំបង! ជនសង្ស័យ០១នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបង្ក្រាបឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃ។លោក  វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  បានអោយដឹងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រោយបានទទួលបណ្តឹងពីស្ត្រីជារងគ្រោះឈ្មោះ  ផាន  សា ឯម   អាយុ  ៤៣ ឆ្នាំ  មានទីលំនៅ ភូមិ កាប់គោថ្មី  សង្កាត់ អូរចារ  ក្រុងបាត់ដំបង ក្នុងអង្គហេតុកាលពី ថ្ងៃទី  ២២ ខែ កញ្ញា  ឆ្នាំ  ២០២០  វេលាម៉ោង  ០២និង៣០  នាទី  រំលង អាធ្រាត្រ  នៅ ចំណុច  ភូមិ  សង្កាត់  ខាងលេី ដោយមានជនមិនស្គាល់មុខបានលួចចូលផ្ទះប្រមូលយកទ្រព្យសម្បត្តិអស់ជាច្រើនរួចគេចខ្លួនបាត់។

ក្រោយមានរឿងកើតឡើងដូច្នេះដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី  លោក  ឧត្ដមសេនីយ៍ ត្រី  សាត  គឹមសាន  ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  នឹង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម  ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង ផងនោះ នៅ ថ្ងៃទី ២៣ ខែកញ្ញា  ឆ្នាំ ២០២០  វេលាម៉ោង  ០០និង០៥ នាទី  រំលងអាធ្រាត្រ  លោកបានដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវ នៅ ចំណុច ភូមិ អូរចារ  សង្កាត់ អូរចារ  ក្រុងបាត់ដំបង រហូតឈានកំណត់បានជនសង្ស័យជាមុខសញ្ញា និងបានធ្វេីការឃាត់ខ្លួនយកតែម្តង។

ដែលជនសង្ស័យ ឈ្មោះ  យ៉ា  មករា  ភេទប្រុស  អាយុ ៣០ ឆ្នាំ  បច្ចុប្បន្ន ស្នាក់ នៅ បន្ទប់ ជួល  ស្ថិតក្នុងភូមិ អូរចារ  សង្កាត់ អូរចារ  ក្រុងបាត់ដំប ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុ តាង មួយចំនួនធំរួមមាន៖

– លោហធាតុ  ពណ៌ លឿង  (  ប្រភេទ ខ្សែ ដៃ  )  ០១ ខ្សែ

–  លោហធាតុ ពណ៌ លឿង  (  ប្រភេទ ខ្សែ  ក  )  គ្មាន បន្តោង  ០១  ខ្សែ

–  លោហធាតុ ពណ៌ លឿង  (  ប្រភេទ ចិញ្ជៀន  )  ០១  វង់

–  ទូរសព្ទ ដៃ  ម៉ាក  OPPO ពណ៌  ខៀវ  ០១ គ្រឿង

–  កាបូប កាន់ ដៃ  ពណ៌ ផ្កាឈូក  ០១

–  កាបូប ក្រវ៉ាត់ ចង្កេះ  ពណ៌ ស្លែ  ០១

–  ឧបករណ៍ ប្រើប្រាស់ សម្រាប់ កៀប សក់ ចំនួន  ០៥

–  កន្ត្រៃ  ចំនួន ០២

–  ដង្កាប់ ចំនួន  ០១

–  តួណឺវីស  ចំនួន  ០១

–  ដែក ឆាប  ចំនួន  ០១

–  ផ្លែ កាំបិត មុខ ពីរ  កែច្នៃ ដាក់ ដង  ធ្វេី ពី អ៉ីណុក  ចំនួន  ០១ ដេីម   នឹងកាបូប  ស្ពាយ ចំនួន  ០១  ។

ក្រោយពីឃាត់ខ្លួនបូករួមជាមួយនឹងចម្លើយសារភាពផងនោះ ជនសង្ស័យរហូតមកដល់ពេលនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធី ។