ភ្នំពេញ : ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកម៉ូតូបានហើយព្យាយាមជិះរត់គេចមកធ្លាក់ចូលប្រឡាយទឹកល្អុយ បន្សល់ទុកម៉ូតូនៅក្នុងប្រឡាយលូទឹកស្អុយហើយចំណែកជនសង្ស័យជសង្ស័យជាអណ្ដែតតាមទឹកទៅបាត់។ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៣០ នាទី យប់ថ្ងៃព្រហស្បតិ៏ ទី២៤ខែកញ្ញា ឆ្នាំ២០២០។​ស្ថិតនៅចំណុចប្រឡាយលូទឹកល្អុយកំពុងសាងសង់ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជា ដាលីន ភេទស្រី អាយុ២៥ឆ្នាំមុខរបលក់បរប ស្នាក់នៅផ្ទះជួលក្រោយទូរស្សន៏បានយ័ន្ត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

យោងតាមប្រភពពីនារីម្នាក់ជាម្ចាស់ម៉ូតូបានឲ្យដឹងថាមុន ពេលកើតហេតុបានទុកម៉ូតូស្គុបពី ២០២១ពណ័ស ពាក់ផ្លាក លេខភ្នំពេញ1IJ.4481 ដាក់នៅមុខផ្ទះចាក់សោរ ក ត្រឹមត្រូវ ហើយក៏ដើរចូលក្នុងផ្ទះដាក់កូនសោរ​ចោល​នៅលើក្បាលដំណេកស្រាប់តែជនសង្ស័យចូលទៅយកកូនសោរលួចយកម៉ូតូជិះចេញគេចខ្លួនបាត់ម្ដង បន្ទាប់ពីដឹងបាត់ម៉ូតូស្រែកឆោឡោឡើងហើយក៏ប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៏ស្ទឹងមានជ័យ​ទី​១រួចរាល់ហើយ ស្រាប់តែមិនបានប៉ុន្មានម៉ោងផងសមត្ថកិច្ចបានទាក់ទងឲ្យមកមើលម៉ូតូដែលបាត់ត្រូវជនសង្ស័យ​លួចយកទៅបាត់នោះ។ពេលគាត់មកស្រាប់តែឃើញម៉ូតូរបស់គាត់ពិតប្រាកដមែន។

ប្រភពពីសន្តិសុខម្នាក់ដែលយាមការដ្ឋានសាងសង់លូបានអោយដឹងថាគាត់បានឃើញជនសង្ស័យម្នាក់​វ័យ​ប្រហែល​​១៦ទៅ១៧ឆ្នាំបានជិះម៉ូតូចូលក្នុងការដ្ឋានគាត់បានហៅឲ្យ ឈប់តែជនសង្ស័យមិនព្រមឈប់ទេដោយមានការសង្ស័យគាត់ ក៏ជិះម៉ូតូដេញតាមក្រោយធ្វើឲ្យជនសង្ស័យភ័យជិះធ្លាក់ចូលប្រឡាយលូទឹកស្អុយសន្សល់ម៉ូតូនៅក្នុងទឹកល្អុយចំណែកជនសង្ស័យណ្ដែតហូរតាមទឹកទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុបានឲ្យរថយន្តស្ទួចយកម៉ូតូចេញពីក្នុងប្រឡាយទឹកល្អុយយកទៅទុកនៅប៉ុស្តិីស្ទឹងមានជ័យទី១រង់ចាំឲ្យជនរងគ្រោះយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។