ភ្នំពេញ ៖  បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកសឺដេស ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាកអូរឌី ខណះចតចោលជាប់ចិញ្ចេីមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ  ឈានចូលថ្ងៃសុក្រ ទី២៥  ខែកញ្ញា  ឆ្នាំ២០​២០  នៅផ្លូវបេតុងជួរមាត់ទន្លេ  ខាងក្រោយផ្សារទំនេីបអ៉ីអន១  ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា  មុនពេលកេីត ហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកអូរឌី ពណ៌ស  ពាក់ផ្លាកលេខភ្នំពេញ2R.1011 បានបេីកមកចតនៅលេីចិញ្ចេីមផ្លូវនៅកន្លែងកេីតហេតុបន្ទាប់មកស្រាប់តែមាន បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកសឺដេស  ពណ៌ស  ពាក់ផ្លាកលេខភ្នំពេញ​2BM.6623 ធ្វេីដំណេីរ តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តអូរឌីពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕