ខេត្តក្រចេះ ៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ក្នុងការសហការជុំរុញលើកកំពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនយ្យភាព របស់ក្រសួងស្ថាប័ន និងអជ្ញាធរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំជ្រោយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ចៅ ផល្លី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋាន ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រួម និងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តក្រចេះ លោកអភិបាល ស្រុកព្រែកប្រសព្វ និងលោកមេបញ្ជាការប្រតិបត្តការស្រុក កងរាជអាវុធហត្ថស្រុក លោកមេប៉ុស្តិ៍ឃុំជ្រោយបន្ទាយផងដែរ។

ក្នុងអង្គវេទិកានេះផងដែរ ដោយមានអញ្ជើញចូលរូមពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និង លោកមេឃុំ រួមនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា ង១៥០នាក់។

ឯកឧត្តម ចៅ ផល្លី រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានគោលបំណងស្ដាប់ និងចង់បាននូវកង្វល់បញ្ហាប្រឈម ឬសំណូមពរ ឬសំណើរបស់ប្រជាពលរដ្ឋ និងការដោះស្រាយរាល់សំណូមពរ សំណើទាំងនោះដោយផ្អែកទៅលើច្បាប់ជាមូលដ្ឋាន និងលិខិតបទដ្ឋានគតិយុទ្ធនានា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល និងដោះស្រាយតាមឋានានុក្រម។

ក្នុងវេទិកានោះដែរ មានប្រជាពលរដ្ឋ បានឡើងស្នើសុំនិងលើកបញ្ហាមួយចំនួនរួមមាន ៖ ទី១.ស្នើសុំសាលារៀនមួយខ្នងនៅភូមិទួលព្រិច ស្ថិតក្នុងឃុំជ្រោយបន្ទាយ  ទី២.ស្នើសុំផ្លូវ១ខ្សែពីភូមិ ខ្សាច់ទប់ទៅភូមិទួលព្រិច (ជាភូមិឧបសម្ព័ន្ធមានប្រវែង២គីឡូម៉ែត្រ។ ទី៣. ស្នើសុំផ្លូវ១ទៀតតភ្ជាប់ពីភូមិឧបសម្ព័ន្ធទួលព្រិច ទៅដល់ ភូមិរហា( រលំភ្នឺ )។ បន្ថែមលើនេះប្រជាសហគមន៍ (ការងារព្រៃសហគមន៍ ) ក៏បានស្នើសុំកិច្ចសហការពីសមត្ថកិច្ចជំនាញក្នុងការបង្ក្រាប និងទប់ស្កាត់ការកាប់បំផ្លាញអនុផលព្រៃឈើដែលជាព្រៃរបស់សហគមន៍ឲ្យបានទាន់ពេលវេលា។

ក្រោយពីបានស្តាប់នូវការលើកឡើង និងស្នើសុំរបស់ពលរដ្ឋខាងលើ មន្ទីរពាក់ព័ន្ធបានបកស្រាយពន្យល់ជូនភ្លាមៗ និងមួយចំនួនទៀតទុកដោះស្រាយនៅខាងថ្នាក់លើ ហើយរាល់ការពន្យល់ ដោះស្រាយរបស់ក្រុមការងារ ប្រជាពលរដ្ឋក៏បានស្ដាប់ និងទទួលយកដោយការសប្បាយចិត្ត។ ដោយឡែកចំពោះការស្នើសុំសាលារៀន និងផ្លូវលំនេះក្រុមការងារបានប្រគល់ជូនទៅលោកមេឃុំ ជ្រោយបន្ទាយជាអ្នកដោះស្រាយ ពីព្រោះស្ថិតនៅក្នុងគំរោងការអភិឌ្ឍន៍របស់ឃុំ។

មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្ដមបន្តថា អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាឲ្យមូលដ្ឋានភូមិ.ឃុំយើងទទួលបានសុខសុវត្ថិភាព មានការអភិវឌ្ឍឲ្យកាន់តែរីកចំរើនឡើងបន្ថែមទៀត។ ទន្ទឹមនោះ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់ឲ្យអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង។ ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើសឲ្យខានតែបានដូចជា ៖លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀននិងបទល្មើស អនុផលព្រៃឈើ  ទាំងការលួចកាប់ទន្រ្ទានព្រៃឈើយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ ។ល។  ដើម្បីអនុវត្តន៍ឲ្យបានសមស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង។

ជាមួយគ្នានោះ ឯកឧត្តម ចៅ ផល្លី ក៏បានជំរុញ និងអប់រំដល់បងប្អូនប្រជាពលរដ្ឋឲ្យមានទម្លាប់មានអនា ម័យ និងចេះការពារខ្លួនឯងឲ្យបានល្អ និងអនុវត្តឲ្យបាននូវគោលការណ៍ និងការណែនាំរបស់ក្រសួងសុខាភិ បាល ក៏ជាអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចេញ ៖ ពេលចេញដំណើរទៅមកណាម្តងៗ ត្រូវពាក់ម៉ាស ឬការពារ ឬមានក្រម៉ាដើម្បីខ្ទប់មាត់នូវពេលយើងកន្តាស់ត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឲ្យបានជាប្រចាំដើម្បីទប់ស្កាត់នូវជំងឺឆ្លងផ្សេងៗ និងការពារបាននូវមេរោគរាត្បាតជំងឺកូវីដ១៩ផងដែរ៕