ខេត្តស្ទឹងត្រែង:អ្នកនេសាទចំនួន៧គ្រួសារ បានរុះរើសំណង់អនាធិបតេយ្យចេញភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចកំណត់​មុខសញ្ញាបាន ជាអ្នកមកស្នាក់នៅលួចដាក់អន្ទាក់សត្វ និងប្រើកាំភ្លើងកែច្នៃខុសច្បាប់ លួចបរបាញ់សត្វព្រៃ នៅចំណុចភូមិសាស្ត្រអូរស្មងក្នុងទឹកដីឃុំក្បាលរមាស ខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពចុះបង្ក្រាបនិងពិនិត្យជំរុំអ្នកនេសាទ អនាធិបតេយ្យ នៅភូមិសាស្ត្រទឹកដីឃុំក្បាលរមាសកាលពីថ្មីៗនេះ លោកអនុសេនីយត្រីស៊ី សុនា មន្ត្រីកងរាជអាវុធហត្ថស្រុកសេសានបានបញ្ជាក់ថា៖ប្រជាអ្នកនេសាទទាំង៧គ្រួសារនេះពួកគាត់មកពីខេត្តក្រចេះនិងខេត្តកណ្តាល ។ ហើយមិនត្រឹមតែមកធ្វើនេសាទខុសច្បាប់ទេ ពូកគាត់បានប្រើអន្ទាក់ដាក់សត្វ និងប្រើប្រាស់អាវុធកែច្នៃបន្ថែមទៀត។
លោកបន្តថា៖បទល្មើសបែបនេះគឺពិតជាមានចេតនាបំផ្លិចបំផ្លា្ញញធនធានធម្មជាតិ ដែលអាជ្ញាធរនិងប្រជាពលរដ្ឋនៅតំបន់នេះកំពុងនាំគ្នាថែរក្សានិងអភិរក្សតែបងប្អូនបាននាំគ្នាមកបំផ្លិចបំផ្លា្ញញទៅវិញ។លោកយាមសាវុនមន្ត្រីខណ្ឌជលផល ខេត្ត បានបញ្ចាក់ថា៖តាមវត្ថុតាងនេះសមត្ថកិច្ចត្រូវធ្វើកំណត់ហេតុដកហូតនិងកសាងសំណុំរឿងបញ្ជូនទៅប៉ុស្តិរដ្ឋបាលអនុវត្ថមាននិតិវិធី ព្រោះគង្វើរបែបនេះប្រជាពលរដ្ឋយើងនៅក្នុងស្រុកភូមិស្អប់ខ្ពើមណាស់ មកបំផ្លាញធនថានធម្មជាតិនៅក្នុងភូមិនេះ។
លោកបន្តថា៖ពេលនេះអាជ្ញាធរមានសមត្ថកិច្ចយោគយល់ ប្រជាពលរដ្ឋយើងដែលមានជីវភាពខ្វះខាតគ្រាន់តែតម្រូវឱ្យវិលទៅមូលដ្ឋានរបស់ខ្លួនវិញតែប៉ុណ្ណោះ និងបញ្ឈប់ប្រព្រឹត្តបែបនេះទៀត។
លោកកែរិន អ្នកនេសាទមកពីខេត្តកណ្តាលបានបញ្ចាក់ថា៖ពួកគាត់និងអនុវត្តតាមអាជ្ញាធរណែនាំនិងឈប់ប្រព្រឹត្តអំពើឆ្កាំឆ្គងនេះ ហើយនិងយល់ព្រមរុះរើសំណង់នេះចេញនាំគ្នាវិលទៅស្រុកកំណើតវិញ។
សូមបញ្ចាក់ថា៖នៅចំណុចនេះ អាជ្ញាធរមានសមត្ថកិច្ចបានមកអប់រំនិងបានដកហូតយកអាវុធកែច្នៃម្តងរួចមកហើយ ។ហើយលើកទីពីនេះត្រូវបណ្តេញចេញតែម្តងព្រោះមកបំផ្លិចបំផ្លាញធនធានទាំងក្នុងទឹកនិងលើគោគ៕