ខេត្តកណ្តាល: ផ្លូវមួយខ្សែរកើតចេញពីសប្បុរសជន និងក្រោមការដឹកនាំសាងសង់ឡើងវិញរបស់លោក រំដួល វ៉ន រស់នៅឃុំក្រាំងយ៉ូវ ដែលមានទទឹង ១៥ម៉ែត្រ បណ្តោយ ៣៧០០គីឡូរដី ។

លោក ងួន គឹមលី រស់នៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ បានរៀបរាប់ថា កាលពីមុនផ្លូវនេះមានសភាពខូចខាតទ្រុឌទ្រោមខ្លាំង ពិសេសក្នុងខែវស្សាពិបាកធ្វើដំណើរមិនអាចឆ្លងកាត់បាននោះទេ រហូតដល់ខែប្រាំងទើបអាចធ្វើដំណើរឆ្លងកាត់បាន។ ផ្លូវនេះឆ្លងកាត់ជាចម្រុះ ៤ភូមិ គឺភូមិពន់រ៉ៃ ភូមិកំពុងពោធ៍ ភូមិព្រែករាំង និងភូមិអូរអណ្តូង គឺជាផ្លូវសម្រាប់ដឹកកសិផលនានា របស់ប្រជាជន ដែលធ្វើការដាំដុះនៅទីនោះ ជាពិសេសសិស្សសាលាទៅរៀនជារៀងរាល់ថ្ងៃថែមទៀតផង។ លោកងួន គឹមលី បានបន្តថា ការសាងសង់ស្ថាបនានោះ មានលោក រុំដួល វ៉ន បានមកឈរមើលនិងចំណាយផ្សេងៗលើផ្លូវនេះ ហើយគម្រោងនោះក៍មានដាក់ប្រពន្ធ័លូតាមបណ្តោយផ្លូវ ដើម្បីបណ្តោះទឹកទៀតផង ។

អ្នកស្រី ប៉ោក ថាវី ក៍និយាយថា គាត់ និងប្រជាជនក្នុងឃុំ សប្បាយចិត្តដោយលោក រុំដួល វ៉ន បានធ្វើផ្លូវមួយខ្សែនេះ សម្រាប់ប្រជាជនក្នុងភូមិនេះងាយស្រួលធ្វើដំណើរ មិនពិបាកដូចមុន តែអ្នកស្រីបន្ថែមថាបើបានចាក់ថ្មគ្រោះទៀតមិនដឹងជាប្រសើរល្អប៉ុណ្ណាទេ។ អ្នកស្រីបានអំពាវនាវដល់សប្បុរសជន និងគណៈពង្រឹង និងលោកអភិនរបាលស្រុកស្អាង ជួយធ្វើការជួលជុសបន្ថែម និងចាក់គ្រោះថ្មបន្ថែម ដើម្បីងាយស្រួលធ្វើដំណើរ ពន្លឿនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រក្នុងឃុំតែម្តង។

ដោយឡែកទន្ទឹមនឹងការធ្វើផ្លូវនេះដែរ បែជាត្រូវលោកឧកញ៉ាម្នាក់ បានលិចមុខប្តឹងលោក រុំដួល វ៉ន ពីបទធ្វើអោយខូចខាត នឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ ។ បើតាមការរៀបរាប់

យ៉ាងណាក៏ដោយ យើងពុំទាន់ដឹងដើមហេតុច្បាស់លាស់ណាមួយដែលធ្វើឲ្យលោកឧកញ៉ា ដែលជាដើមបណ្តឹង គាត់កើតទុក្ខមិនសុខចិត្ត ដោយមិនព្រមរកដំណោះស្រាយនិងគ្នា រហូតដល់ថ្នាក់ដាក់ពាក្យបណ្តឹង។ តែបើតាម ការបង្ហើបពីប្រជាពលរដ្ឋនៅក្បែរនោះ បានខ្សឹបប្រាប់ថា ផ្លូវដែលលោក រំដួល វ៉ន កំពុងធ្វើនោះ មួយចំណែកតូចអាច ពាក់ព័ន្ធទៅនិងដីរបស់លោកឧកញ៉ាខាងលើ ។

តែទោះជាយ៉ាងណា ករណីនេះលោក រំដួល វ៉ន និងប្រជាពលរដ្ឋ បានសំណូមពរដល់ អភិបាលខេត្តកណ្តាល និង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៍ និងអន្តរាគមន៍ ដើម្បីប្រជាពលរដ្ឋឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលផងដែរ ៕