ភ្នំពេញ : បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ម៉ាកព្រូស បើកបរដោយស្ត្រីស្រស់ស្អាតម្នាក់បុកប៉ើងជាច្រើនម៉ែត្រហើយក៏រ៉េចង្កូតទៅបុករបងការ៉ាសសាំងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង១​និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ត្រង់ចំណុចមុខ ការ៉ាស់សាំងលឹម ឡុង តាមបណ្តោយផ្លូវ១០១៣កែងនិងផ្លូវ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ បុរសម្នាក់ដើរតាមបណ្ដោយផ្លូ១០១៣ទិសដៅពីជើងមកត្បូងខណៈកំពុងតែឆ្លងផ្លូវស្រាប់តែមានរថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខភ្នំពេញ 2BH.2167បើកបរដោយស្ត្រីស្រស់ស្អាតម្នាក់តាមបណ្ដោយផ្លូវ ១៩៨៦ទិសដៅពីលិចមកកើតយ៉ាងលឿនក៏ស្រាប់តែមកបុកបុរសខាងលើប៉ើងបោកនិងកញ្ចក់រថយន្តធ្លាក់ទៅលើចិញ្ចើមផ្លូវហើយរថយន្តមិនទាន់អស់ល្បឿនបាន រ៉េចង្កូតទៅបុករនាំងរបងការពារ ការ៉ាស់សាំង លឹម ឡុង បណ្ដាលឱ្យដួល​ខូចខាតអស់ជាច្រើនផ្ទាំងហើយភ្លាមៗគេឃើញរថយន្តសង្គ្រោះបានមកដឹកជនរងអ្នករងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។ ភ្លាមៗនោះដែរគេសង្កេតឃើញស្រីស្អាតចុះចេញពីរថយន្តបានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕