វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ត្រូវបានរៀបចំឡើងនៅខណ្ឌ៧មករាដោយយកទីតាំងជួបជុំក្នុងបរិវេណពហុកីឡាដ្ឋានជាតិនាព្រឹកថ្ងៃទី២០តុលាដោយមានការអញ្ជើញចូលរួម ពីឯ.ឧប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯ.ឧងី តាយី ប្រធានក្រុម ការងារចុះជួយខណ្ឌ៧មករា និងលោកជំទាវកែវ សុខពិសី អភិបាលរងរាជធានីភ្នំ ពេញ។

តាមការគត់សំគាល់មានប្រជាពលរដ្ឋតែ៦នាក់បានលើកជាសំណើ និងសំ ណូមពរក្នុងចំណោម៣៩១ នាក់ដែលបានចូលរួមក្នុងវេទិការនេះ និងលើកឡើង ជាលាយលក្ខ័អក្សរចំនួន១១នាក់ដែលការបញ្ចេញមតិយោបល់នេះនៅតិចនៅ ឡើយ។

នាឱកាសនោះ ឯ.ឧប៉ា សុជាតិវង្ស បានស្នើឲ្យប្រជាពលរដ្ឋមិនថាវេទិកា ពេលនេះ ឬពេលក្រោយទេត្រូវចូលរួមបញ្ចេញយោបល់ លើកសំណើរ សំនួរ និងសំណូមពរឧ្យិបានផុលផុសទោះបីយោបល់នោះមានលក្ខណៈបែបណាក្តីគឺ ប្រជាពលរដ្ឋមិនខុសទេ។គ្មានអ្វីប្រសើរជាងការជជែកគ្នា និងទទួលបានដំណឹង ពីគ្នានោះទេរវាងប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ឯ.ឧបន្តទៀតថា៖វេទិកានេះគឺមានបំណងឲ្យប្រជាពលរដ្ឋបញ្ចេញយោបល់ដើម្បីឲ្យអាជ្ញាធរបាន   ដឹងនិងដោះស្រាយជូនប្រកបដោយតម្លាភាព និងគណនេយ្យភាព។ព្រោះការដឹកនាំបានល្អនិងជោគជ័យគឺអាស្រ័យដោយការទទួលបានពត៏មានច្រើន និងត្រឹមត្រូវច្បាស់លាស់និងមានការចូលរួមពីប្រជាពលរដ្ឋ។ការគ្រប់គ្រងណាក៏ដោយបើដើរឆ្ងាយពីប្រជាពលរដ្ឋ គឺយើងអស់តំលៃហើយ៕