ខេត្តបាត់ដំបង! ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង២០០គ្រួសារ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជអាវុធខេត្តបាត់ដំបង រួមនិងសប្បុរសជន។

ពិធីផ្តល់នូវអំណោយមនុស្សធម៌នេះដែរធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនានាប្រចាំខេត្តរួមនឹង សប្បុរសជនជាច្រើននាក់ផងដែរ។

ជាមួយការនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនចែកជូនដល់ប្រជាពលរដ្ឋជាង២០០គ្រួសារដែលរងការប៉ះពាល់ដោយទឹកជំនន់ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នាពេលនេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានលើកឡើងថា អំណោយដែលឧបត្តម្ភសម្រាប់សម្រាលការលំបាកដល់ពលរដ្ឋនាពេលនេះទទួលបានពីការកៀរគពីបណ្តាកងកម្លាំងក្នុងអង្គភាព មន្ត្រីរាជការ និងក្រុមអាជីករដែលជាសប្បុរសជនក្នុងខេត្ត ហើយក្នុងនោះមីគឺបានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ។

ហើយអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលត្រូវផ្តល់ជូនដល់ពលរដ្ឋនាពេលនេះក្នុងមួយគ្រួសារៗទទួលបាន -អង្ករចំនួន២០គីឡូក្រាម -មី០១កេះ -ត្រីខ០១យួរ -ទឹកក្រូច០៦កំប៉ុង និងថវិកាចំនួន២០០០០រៀល៕