ខេត្តរតនគិរី /ស្ថានភាពទឹកទន្លេសេសាននិងទន្លេស្រែពកបានកើនឡើងបន្តិចបន្តួចមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេព្រោះអាជ្ញាធរ គ្រប់បណ្ដាស្រុកដែលជាប់ដងទន្លេទាំងពីរបានត្រៀមនិងផ្សព្វផ្សាយជូនប្រជាពល​រដ្ឋដើម្បីត្រៀមរួចជាស្រេចនិង រកកន្លែង ទីទួល ដើម្បី ជម្លៀស ពួកគាត់។

ប្រជាពលរដ្ឋដែលរសនៅតាមបណ្ដាលជាប់ ដងទន្លេទាំងពីរ ដែលមាន ចំនួន ៦ស្រុក ស្រុកអូយ៉ាដាវ ស្រុកអណ្ដូងមាស ស្រុកវើនសៃ ស្រុកតាវែង ស្រុកកូននិង ស្រុកលំផាត់ ដែលត្រូវឱ្យប្រជាពលរដ្ឋត្រៀមនិងបង្ការ ដើម្បីទប់ស្កាត់នូវគ្រោះទឹកជំនន់ យថាហេតុ ហេតុដូចនេះ អាជ្ញាធរគ្រប់បណ្ដាស្រុកទាំង ៦ខាងលើ បានយកចិត្តទុកដាក់ ពន្យល់និងណែនាំដល់ ប្រជាពលរដ្ឋដើម្បីត្រៀម ដូចជាទូក និងជម្លៀស ដល់សត្វពាហនៈជាដើម ដើម្បីរកទីទួលសុវត្ថិភាពដែលអាជ្ញាធរក្រៀមទុកសម្រាប់ពួកគាត់។

លោកប្រធានមន្ទីរធនធានទឹក បានឲ្យដឹង អំពីស្ថានភាពទឹកទន្លេទាំង២នៅល្ងាច ថ្ងៃទី 20ខែតុលាឆ្នាំ2020 វេលាម៉ោង5:00នាទីកំពស់ទឹក៖1-ទន្លេសេសានវើនសៃ កំពស់ទឹក=5.52ម -0.27ម ធៀបថ្ងៃត្រង់។(កំពស់ប្រុងប្រយ័ត្ន8.50ម) ។2-ទន្លេស្រែពកលំផាត់ កំពស់ទឹក=7.40ម -0.35ម ធៀបថ្ងៃត្រង់ ។ (កំពស់ប្រុងប្រយ័ត្ន​12.50ម) ។មានភ្លៀងពីកម្រិតខ្សោយទៅមធ្យមនៅស្រុកអូរជុំ និងក្រុងបានលុង។

ឯកឧត្តមងសាវុនអភិបាលខេត្តរតនគិរី ក៏បានលើកកម្ពស់ដល់ប្រជាពលរដ្ឋថា ខេត្តរតនគិរី ចំពោះទន្លេទាំងពីរមិនបានលិចលង់ ដល់ផលដំណាំ កសិឧស្សាហ៍កម្មរបស់ប្រជាពលរដ្ឋ ក៏ពិតមែនប៉ុន្តែ អាជ្ញាធរបាននិងប្រជាពរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ជានិច្ច តាមដាននូវស្ថានភាពទឹកជំនន់ ដែលហក់ឡើង យថាហេតុ ដូច្នេះ អាជ្ញាធរមូលដ្ឋានទាំងអស់ មេត្តាតត្រៀមនិងប្រុងប្រៀបជាមុនដើម្បី តាមដាននូវស្ថានភាពទឹកជំនន់កុំឲ្យមានការធ្វេស ប្រហែល ឡើយ៕