ខេត្តបាត់ដំបង! កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ និង ដោយមានការនិមន្តចូលរួមពីព្រះសង្ឃផងនោះ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់លិចផ្ទះ និងមានជីវភាពក្រីក្រចំនួន១០៨គ្រួសារក្នុងសង្កាត់ទាំង១០ ស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង។

មានសង្ឃដិកាក្នុងឱកាសនោះ ព្រះគ្រូពុទ្ធរស្មីយឿម រដ្ឋសភា ព្រះគ្រូអនុគណក្រុងបាត់ដំបង មានព្រះ ថេរដីការ​កោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយជានិច្ច ក្នុងការចូលរួមចំណែកផ្សាភ្ជាប់ ជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាក្នុងពេលនេះសាលាអនុគណក្រុងក៏ បានអំពាវនាវ ដល់ព្រះគ្រូចៅអធិការវត្តក្នុងក្រុងបាន ចូលរួមឧបត្ថម្ភសម្ភារៈជាគ្រឿង ឧបភោគបរិភោគ របស់ប្រើប្រាស់ ជូនសាខាខេត្តសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ ហើយមានជីវភាពក្រីក្រខ្លាំងកន្លងមកនៅក្នុងសង្កាត់ទាំង១០ ចំនួន១០៨គ្រួសារ នាពេលនេះ ។

ប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរព្រះគុណចំពោះព្រះគ្រូពុទ្ធរស្មី យឿម រដ្ឋសភា ព្រះអនុគណក្រុង ព្រះគ្រូចៅអធិការវត្ត អាចារ្យគណៈកម្មការវត្តក្នុងក្រុងបាត់ដំបងនិងសប្បុរជនទាំងអស់ ដែលតែងតែបានបរិច្ចាគនូវទេយ្យទានជូនដល់សាខា ព្រមទាំងបានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របពេលដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងស្របតាមគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាកាកបាទក្រហម ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងចរន្តអគ្គីសនី សត្វអាសិរពិស ជាពិសេសកូនក្មេង ។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-​១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ម៉្យាងវិញទៀតសូមពុកម៉ែ បងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន រួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការ ដោយ​សារគ្រោះថ្នាក់ចរាចរណ៍។
ម្យ៉ាងវិញទៀត បងប្អូនប្រជាពលរដ្ឋទាំង១០៨គ្រួសារ កុំទាន់មានការព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូន គ្រប់ពេលវេលាដោយមិនអោយបងប្អូនណាម្នាក់ដាច់អាហារ ឬក៏គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង១០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន -អង្ករ ២០គីឡូក្រាម, ត្រីខ១យួរ, ទឹកស៊ីវអ៊ីវ១យួរ, មី១កេស, ក្រមា១ និង ទឹកបរិសុទ្ធវីឃ៊ែមួយធុង ៕
ហើយអំណោយដែលបានផ្តល់ជូននាពេលនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជន ដែលមាន ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្ត តាមរយៈសាលាអនុគណក្រុង លោក ម៉ឹលដារ៉ូ និងភរិយា(ក្រុងបាត់ដំបង) និងសាខាកាកបាទក្រហកម្ពុជា ខេត្តបាត់ដំបង ។