ខេត្តព្រះសីហនុ៖ កម្មវិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាកម្មគេហកិច្ចជូនដល់សិក្ខាកាមដែលបានសិក្សារយៈពេល ២សប្តាហ៍ដោយមានសិក្ខាកាមចំនួន ២៣នាក់ ហើយកម្មវិធីនេះបានរៀបចំឡើងនៅល្ងាចថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតក្នុងទីតាំងរមណីយដ្ឋានទ្រីភាពឧត្តមសែនសុខ(៧១៦៨)រីសត ដែលស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ហើយក្នុងនោះផងដែរដោយមានការអញ្ជើញចូលរួមពីលោក តាំង សុចិត្រ គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមជាមួយលោក វណ្ណ នី ប្រធានគ្រប់គ្រងរមណីយដ្ឋានទ្រីភាពឧត្តមសែនសុខ(៧១៦៨)រីសត និងលោកអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនោះលោក វណ្ណ នី ប្រធានគ្រប់គ្រងរមណីយដ្ឋាន ទ្រីភាព ឧត្តមសែនសុខ(៧១៦៨)រីសត បានមានប្រសាសន៍ក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាកម្មគេហកិច្ចជូនដល់សិក្ខាកាមថា ដំបូងឡើយកន្លែងនេះគឺជាតំបន់ពយកាំពេញហើយមានរូបរាងដូចជាកដប ដែលជាប់មាត់សមុទ្រមានប្រាំបីទិស(ទិសខាងកើត)(ទិសខាងត្បូង)និង(ទិសខាងជើង)រីឯម្ខាងទៀតជាប់ដីគោក ដោយឃើញដូច្នេះហើយលោកឧកញ៉ា ទ្រី ភាព ដែលជាអគ្គនាយករមណីយដ្ឋានទ្រីភាព ឧត្តមសែនសុខ(៧១៦៨)រីសត បានអញ្ជើញចុះមកសិក្សានិងធ្វើការវិនិយោគនៅលើទីតាំងនេះ ហើយបានបង្កើតជារមណីយដ្ឋាន ទ្រីភាព ឧត្តម​សែន​​សុខ(៧១៦៨)រីសត នេះឡើងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកចូលលេងកំសាន្ត និងស្នាក់នៅជាលក្ខណៈលំដាប់ផ្កាយ៥ ហើយទីតាំងនេះក្រុមហ៊ុនបានរក្សានៅធាតុដើម ដូចជាផ្ទាំងថ្មធំៗ នឹងដើមឈើ ព្រមទាំងធ្វើការកែច្នៃឱ្យឆ្នេរសាច់ពណ៌ស ដើម្បីងាយស្រួលក្នុងការអញ្ជើញចូលមកលេងកម្សាន្តនៅក្នុងរមណីយដ្ឋាននេះផងដែរ។

នាឱកាសនោះផងដែរលោក តាំង សុចិត្រ គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ទៅកាន់សិក្ខាកាមដែលបានចូលរួមសិក្ខាសិលាវគ្គបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាកម្មគេហកិច្ចជូនដល់សិក្ខាកាមអស់រយៈពេល ២សប្តាហ៍មកនេះដោយទទួលបានលទ្ធផលល្អក្នុងការយល់ដឹងអំពីវគ្គបណ្ដុះបណ្ដាលនេះ ហើយលោកសង្ឃឹមថាសិក្ខាកាមទាំងអស់ និងយកចំណេះដឹងដែលខ្លួនបានរៀនទៅបំពេញការងារឱ្យស្របទៅតាមស្តង់ដារដែលបានបណ្ដុះបណ្ដាលក្នុងរយៈពេល ២សប្ដាហ៍កន្លងមកនេះ។ ហើយលោកប្រធានមន្ទីរទេសចរណ៍បានបន្តថាក្នុងនាមលោកសូមគាំទ្រ និងចូលរួមក្នុងការអភិវឌ្ឍន៍រមណីយដ្ឋាន ទ្រីភាព ឧត្តមសែនសុខ(៧១៦៨)រីសត ថ្មីនេះ ជាតំបន់ទេសចរណ៍មួយ និងថែមទាំងឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើជាលក្ខណៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង ហើយវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងលទ្ធផល និងគុណភាពសេវាកម្មផ្នែកគេហកិច្ចក្នុងវិស័យទេសចរណ៍ បានកាន់តែល្អប្រសើរក៏ដូចជាបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ដែលបានចូលមកទស្សនាកំសាន្តនៅខេត្តព្រះសីហនុជាពិសេសការពង្រឹងបុគ្គលិកឱ្យមានសមត្ថភាព និងគុណភាពក្នុងការផ្ដល់នូវសេវាកម្មជូនភ្ញៀវ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះមាន ១២មេរៀន មានខ្លឹមសារពាក់ព័ន្ធ ផ្នែក គេហកិច្ច ការប្រាស័យទំនាក់ទំនងក្នុងវិស័យបដិសណ្ឋាកិច្ច និងប្រណីតភាពសេវាកម្ម។ល។ ហើយក្នុងខ្លឹមសារ មេរៀនទាំងនេះសុទ្ធសឹងមានសារៈសំខាន់ គួបផ្សំនឹងវិធីសាស្រ្តដ៏សំបូរបែបពិសេសបានអនុវត្តន៍ជាក់ស្ដែងនៅកន្លែងផ្ទាល់ ដើម្បីឲ្យភ្ជាប់ទ្រឹស្ដីនិងការអនុវត្ត ធ្វើឲ្យបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង ជាលទ្ធផលយើងទទួលបានគួរជាទីមោទនៈ។ ជាទីបញ្ចប់លោកប្រធានមន្ទីរទេសចរណ៍ សូមជូនពរ​គណៈភ្ញៀវកិត្តិយស និងសិក្ខាកាមទាំងអស់ទទួលបានសុខភាពល្អ ប្រាជ្ញាវាងវៃជោគជ័យគ្រប់ភារៈកិច្ច៕