ខេត្តស្វាយរៀងៈ សមត្ថកិច្ចជំនាញបន្តរកឃើញទំនិញមានសារធាតុគីមីបូរ៉ាក់មានងៀតបបែល និង ពពុះសណ្តែក ចំនួន ជាច្រើនគីឡូនៅផ្សាប្រសូត្រស្រុកស្វាយទាបកាលពីព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០។

បើតាមលោកផឹងនិលប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថាលោក បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

លោកបន្តថា  សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ៣២ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីដូចជាងៀតបបែល ចំនួន៩ Kg មានសារធាតុ ( Borax )និងពពុះសណ្តែក ចំនួន ៥ Kg  មានសារធាតុ ( Borax )​សរុប១៤​គីឡូ​ក្រាមហើយបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

ក្នុងនោះដែរមន្ត្រីជំនាញបានចុះតាម ឱសថស្ថានដើម្បីស្វែងរក ម៉ាស អាល់កុល ជែលលាងដៃក្លែងក្លាយ និង លក់មានតំលៃខ្ពស់កេងយកផលចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់។