ភ្នំពេញ : រថយន្តស្តារិចក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរបើបោះពួយយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តស្ទូចពីក្រោយពេញទំហឹងបណ្ដាលឲ្យគៀបមនុស្ស៤នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គោះភ្លាមៗ។

ហេតុការណ៏ នេះកើតឡើងកា វេលា ម៉ោង១១និង៥០នាទីយប់ថ្ងៃពុធ ទី១៨ ខែវិឆ្ឆិកាឆ្នាំ២០២០។ ស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ៦Aចំណុចបុរីបេងហួតក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស្តារិច  ពណ័ស ពាក់ ស្លាកលេខភ្នំពេញ2AC .0590 របស់ហ៊ុនកាពីតូលដឹកអ្នកដំណើរក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តស្ទូចមិនមានស្លាកលេខ មានតែលេខរៀងG20 បើកស្របគ្នាបានបត់ស្ដាំចូលបុរីប៉េងហួត បុកពេញទំហឹងបណ្ដាលឲ្យតៃនិងភ្ញៀវអ្នករួមដំណើរគៀបជាប់រងរបួសធ្ងន់ត្រូវសមត្ថកិច្ច ក៏ដូចជាប្រជាពរដ្ឋនាំគ្នាជួយគាស់ចេញពីរថយន្តបញ្ជូនទៅសង្គោះជីវិតភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕