ភ្នំពេញ ៖  បុរសម្នាក់ត្រូវបាន រថយន្ត គ្លីនិក ឯក ដឹក យក ទៅ សង្គ្រោះ ភ្លាម ៗ  បន្ទាប់ ពី ជិះ ម៉ូតូ  ចូល ទៅ រកសេវា កម្ម ម៉ាស្សា កោស ជប់ ។ហេតុការណ៍នេះបង្កឲ្យមាន ការភ្ញាក់ ផ្អើល ដល់ សមត្ថកិច្ច មូល ដ្ឋាន កាលពី វេលាម៉ោង ១២យប់  ថ្ងៃ ទី ១៨  ខែវិច្ឆិកា  ឆ្នាំ ២០២០ត្រង់ ចំណុច កន្លែង ម៉ាស្សា កោស ជប់ យីហោ  ម៉ាស្សា៩៨ នៅតាមបណ្តោយផ្លូវ២៥៥កែងនិងផ្លូវ ៣២៤  ស្ថិត ក្នុង សង្កាត់ បឹងសាឡាង  ខណ្ឌ ទួលគោក ។

តាមប្រភព ពី ស្ត្រី ម្នាក់ ដែល ជា អ្នក ធ្វេីការ ម៉ាស្សាឲ្យ បុរស រងគ្រោះ ខាងលើ បានឲ្យ ដឹងថា  កាលពី វេលាម៉ោង ១០យប់ ថ្ងៃ ដដែល បុរស រងគ្រោះ បានជិះម៉ូតូ មួយគ្រឿង ម៉ាក  YAMAHA FZ ពណ៌ ក្រហម  ពាក់ ស្លាក លេខ  ភ្នំពេញ  1BM-3158។ ដោយ មក រក សេវា កម្ម ម៉ាស្សានៅក្នុងហាងកេីតហេតុ  ទាំង សភាព ស្ចស្លេកស្លាំង រួច នាង ក៏បាន នាំ បុរស នោះ ចូល ទៅ ក្នុង បន្ទប់ ដេីម្បី ធ្វើការ ម៉ាស្សានិង កោស ជប់ ហេីយ ពេលដែលចូល ទៅ ដល់ខាងក្នុង បន្ទប់  នាង ក៏បាន សួរ ទៅ បុរស រងគ្រោះ ថា  តេីបង ចង់ ម៉ាស្សាឬក៏  កោស ខ្យល់  ហេីយបុរសរងគ្រោះ ក៏ បាន ឆ្លើយ តប ទៅ វិញ ថា  គ្រាន់ តែ ម៉ាស្សា ធម្មតា បានហើយ ពេល ដែល និយាយ ចប់ បុរស រងគ្រោះ ក៏ ដេក ទៅ លេី គ្រែ  ចំណែក ឯ នាង ក៏ បាន ធ្វើ ការ ម៉ាស្សា ទៅតាម ធម្មតា ។ លុះ ពេល ដែល ធ្វើ ការ ម៉ាស្សា រួច រាល់ ហើយ    នាង ក៏ បាន សួរ ទៅ បុរស រងគ្រោះ ថា យ៉ាង ម៉េច ហេីយ ។

ប៉ុន្តែ បុរស រងគ្រោះ មិន បាន ឆ្លើយ តប នោះទេ  ហេីយ ក៏ មិន បាន ចាប់ អារម្មណ៍ ដោយ គិត ថា ប្រហែល ជា បុរស នោះគាត់ដេកលក់  បន្ទាប់ មក នាង ក៏ បាន ចេញ ពី ក្នុង បន្ទប់  ដោយ ទុក ឲ្យ បុរស រងគ្រោះ ដេកសិន ទៅចុះ មួយ ស្ទុះ ក្រោយ មក នាង ក៏ បាន ចូល ទៅ ដាស់ បុរស រងគ្រោះ  ព្រោះ ជិតគ្រប់មួយម៉ោង ហេីយ តែ ខណៈ ពេលនោះបុរស រងគ្រោះ បាន ខ្យល់ គ សន្លប់ បាត់ មាត់ បាត់ កទៅហេីយទោះជា   ដាស់ យ៉ាង  ណា ក៏  មិន ដឹង ខ្លួន ដែល ។ រួច នាង ក៏ប្រញាប់ប្រញាល់ រាយការណ៍ ជូនសមត្ថកិច្ច មូល ដ្ឋាន  និង ទាក់ទង ហៅ រថយន្ត សង្គ្រោះ បន្ទាន់ ឲ្យ មក ជួយ ធ្វើ ការអន្តរាគមន៍ ។ បន្ទាប់ មក ក៏ មាន សមត្ថកិច្ច មូល ដ្ឋាន  និង រថយន្ត របស់ គ្លីនិក ឯក ជន សុងការណ៍  បានចុះ មកដល់ និង បាន ដឹក យក បុរស រង គ្រោះ ទៅសង្គ្រោះ ភ្លាម ៗ តែម្តង ។

ក្រោយពេលកេីត ហេតុ សមត្ថកិច្ច មូល ដ្ឋាន ក៏ បាន យក ម៉ូតូ របស់ ជនរងគ្រោះ យក ទៅ រក្សា ទុក នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល បឹង សាឡាង ដេីម្បី រង់ចាំ សាច់ ញាតិ របស់ ជនរងគ្រោះ មក ទទួល យក ត្រឡប់ ទៅ វិញ នៅពេល ក្រោយ ៕