បន្ទាយមានជ័យ៖  រថយន្តសន្ទូចដឹកប្រេងម៉ាស៊ូត ចតមិនពន្លត់ម៉ាស៊ីន ឆ្លងអាកុយឆាបឆេះ សល់តែគ្រោងឆ្អឹង នៅការដ្ឋានចាក់អាចម៍ដីនៅសល់តែគ្រោងឆ្អឹង ទាំងកណ្តាលថ្ងៃ បង្កការភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៣និង៤៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចអាងអម្រិតអូរខៃដន ក្នុងភូមិរតនសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

តៃកុងរថយន្តខាងលើប្រាប់ថា បន្ទាប់ពីខ្លួនដឹកជញ្ជូនប្រេងម៉ាស៊ូតមកការដ្ឋានចាក់អាចម៍ដីនៅចំនុចអាង​អូរ​ខៃ​ដន ខ្លួនបានឈប់ចតរថយន្ត ទំលាក់ប្រេងម៉ាស៊ូតចេញលើរថយន្ត ស្រាប់តែឆ្លងអាកុយឆាបឆេះរថយន្ត និង​ពី​ដុង​ផ្ទុកម៉ាស៊ូតអស់ចំនួន៨ បណ្តាលឲ្យរថយន្តឆេះសល់តែគ្រោងឆ្អឹង។

រថយន្តខាងលើជារថយន្តសណ្តោងសន្ទូច ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ កង់៦ ជារថយន្តសំរាប់ដឹកប្រេងម៉ាស៊ូតបំរើការងារឲ្យក្រុមហ៊ុនដឹកអាចម៍ដី ក្នុងការដ្ឋានចាក់បំពេញដីអូរខៃ ដោយលើរថយន្តមានប្រេងម៉ាស៊ូត​ផងនោះ បណ្តាលឲ្យរថយន្តឆេះនៅសល់តែគ្រោងឆ្អឹងក្នុងមួយពព្រិចភ្នែក៕