ខេត្តស្វាយរៀងះ ឯកឧត្តម សេង សិលា អភិបាលរងខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំមាន៤មុខដល់កសិករដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ផ្ដល់ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងការចូលរួមមានចំនួន៣ឃុំស្មើនិង២១៨គ្រួសារមានឃុំស្វាយធំ ឃុំស្វាយយា ក្នុងនោះឃុំក្រោលគោមានចំនួន88គ្រួសារ នៅក្នុងស្រុក ស្វាយជ្រំ។ ពិធីចែកពូជដំណាំមាន៤មុខដល់ប្រជាកសិករនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រ.ហ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅវត្តក្រោលគោឃុំក្រោលគោស្រុកស្វាយជ្រំ។

ក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោក អភិបាលស្រុកស្វាយជ្រំលោក ភោគ វណ្ណថន មេឃុំនិងក្រុមប្រឹក្សាឃុំក្រោលគោ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាកសិករផងដែរ។

ឯកឧត្តម សេងសីលាអភិបាលរងខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបន្តថា រដ្ឋបាលខេត្តស្វាយរៀងសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅឃុំក្រោលគោ ឃុំស្វាយយា និងឃុំស្វាយធំស្រុកស្វាយជ្រំទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមអភិបាលខេត្តបាននាំយកនូវពូជដំណាំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។

ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។

អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ២១៨គ្រួសារ  ក្នុងមួយគ្រួសារ ទទួលបាន ពូជដំណាំ៤មុខរួមមាន គ្រាប់ពោត គ្រាប់ត្រកួន គ្រាប់ល្ពៅនិងគ្រាប់ត្រប់ផងដែរ។